ថ្ងៃទី​០២ ខែសីហា ២០១៨​

1188
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន ។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​អារម្មណ៍ និង​ការងារ​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើនជាង​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើការ​រំខាន​ឪពុកម្តាយ​ឬ​បង្កបញ្ហា​ដល់​សាច់ញាតិ​ឡើយ ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។​

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សំបូរ​ទៅដោយ​រឿងរ៉ាវ​រកាំរ​កូ​ស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ដូចនេះ​បើ ទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​ទៅមុខ​គួរសម ហេតុនេះ​ផ្តល់ ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។​ក្រៅពីនេះ​បើ​ចង់​ធ្វើ​ពិធី​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​គួរសម​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ល្អ ប្រសើរ​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​តែង​ជឿនលឿន ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល ចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​មាន​ជម្លោះ វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​មាន​ភាព​រាំងស្ទះ​បន្តិច​ចូល​យាយី ហើយ​ទោះ ធ្វើ​អ្វី​ក៏​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះ រិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ​ច្រើន​យាយី​បន្តិច​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ឌឺដង​ដោយ​ពាក្យសម្តី​ផ្លែផ្កា​ដាក់គ្នា​បើ​ពុំនោះ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ហើយ​មិន​ងាយ​ល្អ​នឹង​គ្នា​ឡើងវិញ ៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​ហើយ​ឱ្យ​ប្រយ័ត្នប្រយែង​ក្នុងការ​ត្រៀម​ទប់ទល់​ជាមួយ​បញ្ហា​បន្តិច​ព្រោះថា​ងាយ​រីក​រាលដាល​និង​កើត​បញ្ហា​បន្ថែ​មណាស់​។ ក្នុងពេល​នេះដែរ​ការ ប្រកបការងារ​លោកអ្នក​អាច​ជួប​បញ្ហា​យាយី​ច្រើន​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់ លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​ទៅ​គ្រា​ថ្ងៃ​ខាងមុខ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ត្រូវ​ចេះ​សម្រប​តាមចិត្ត​គ្នា​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​សំខាន់​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​លោកអ្នក​ត្រូវ​ប្រឹងប្រែង​ការងារ​ហើយ​ពុះពារ​ច្រើនជាង​នេះ​ទើប​ល្អ​ប្រពៃ​បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​មាន​គម្រោង ឬ​ចង់​ធ្វើ កិច្ចការ​អ្វីមួយ​គប្បី​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។ ការរស់នៅ​ក្នុង ផ្ទះសម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ រ៉ូ​វ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក តែងមាន​បញ្ហាលំបាក​ចិត្ត​និង​រឿង​រាវ​មិនល្អ​យាយី​ច្រើន​ចំពោះ មុខ​ផង​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​បំបាត់​ចង្រៃឧបទ្រព​ចេញពី​ខ្លួន​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសារ​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ផ្សំផ្គុំ​គ្រួសារ​ច្រើន​ជួប​រឿង​រកាំ ចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏​ដំណើរការ​ទៅមុខ​ជានិច្ច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម