ស្រៀវ​ណាស់​លោក​អើយ​! ចេះ​បណ្តោយ​កូន​ទៅ​កើត​

1102
ចែករម្លែក

​វា​ពិតជា​គួរឱ្យ​ស្រៀវ​សាច់ និង​ហួសចិត្ត​មែនទែន​ដែល​ក្មេងស្រី​អាយុ​ទើបតែ ៥ ឆ្នាំ​ហ៊ាន​បើក​ម៉ូតូ ឌុប​ឪពុកម្តាយ និង​ប្អូន​ពីក្រោយ​យ៉ាង​រំភើយ​។​

​អ្នកដំណើរ​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​បាន​ថត សកម្មភាព​ដ៏​គឃ្លើន​នេះ​ពី​រថយន្ត​របស់ខ្លួន ខណៈ​កំពុងធ្វើដំណើរ​ស្ថិតក្នុង​ភូមិសាស្ត្រ​រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា ភាគខាងត្បូង​កាលពីពេល​ថ្មីៗ​នេះ​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​គួរឱ្យ​ព្រឺព្រួច​នេះ ឪពុកម្តាយ​របស់​ក្មេងស្រី​នេះ​រួមជាមួយ​កូនតូច​ម្នាក់ទៀត​អាយុ ៣ ឆ្នាំ អង្គុយ​ពីក្រោយ​ធ្វើ​ព្រងើយ​ហាក់​មិន​ខ្វល់​ពី​គ្រោះថ្នាក់​សោះឡើយ នៅពេល​កុមារី​នេះ​ជា អ្នកបញ្ជា​ដៃចង្កូត​លើផ្លូវ​ដែលមាន​ចរាចរណ៍​អ៊ូរ​អរ​។ ឪពុកម្តាយ​ថែមទាំង​ញញឹម​ដោយមាន មោទនភាព​ទៀតផង នៅពេល​ឃើញ​គេ​ថត​ខ្លួន​។

​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​គេ​ចែករំលែកៗ​តៗ​គ្នា​នេះ បានធ្វើឱ្យ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម​ខឹង​យ៉ាងខ្លាំង ដោយ​មួយចំនួនធំ​បានទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ឪពុកម្តាយ​របស់​ក្មេងស្រី​នេះ​ដែល​ធ្វើឱ្យ​ខ្លួនឯង និង​កូនៗ​ព្រមទាំង​អ្នក បើកបរ​ដទៃទៀត​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម