កម្លាំង​នគរបាល​ចាប់​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ នៅ​ស្រុក​កោះ​ញែក​

1289
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់​ដែល​ចាប់​នៅ​ស្រុក​កោះ​ញែក​កាលពី​ល្ងាច​ថ្ងៃទី​០១​សីហា​នោះ និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ​។ នេះ​បើ​ផ្អែកលើ​ប្រសាសន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តមណ្ឌលគិរី​ប្រាប់​មករ​ស្មី​កម្ពុជា​។​

​គួររំលឹកថា នគរបាល បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ ព្រមទាំង​រថយន្ត​ធន់​កូរ៉េ ចំនួន​០៣​គ្រឿង នៅ​ចំណុច​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​នា​វេលា​ម៉ោង​០៤​ល្ងាច​។ ប្រភពពី​នគរបាល​បញ្ជាក់ថា ជនជាតិ​វៀតណាម និង​រថយន្ត​ពុំមាន​ឯកសារ​គ្រប់​គ្រាន់តែ​ប៉ុន​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០២​សីហា​នេះ​ថា ករណីនេះ​កំពុង​ស្រាវជ្រាវ​បន្ត​។ លោក​ថា ចំពោះ​ជនជាតិ​វៀតណាម និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រក​ដែល​ពួកគេ​ចូលមក ព្រោះ​គ្រាន់តែ​ជាការ​ឆ្លងដែន​ខុសច្បាប់​តែ​ប៉ុន​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម