ដោយៈទេពកង្រី/កំពង់ឆ្នាំង៖លោក ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ( អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាល ក្រុងស្រុក ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ថ្នាក់ដឹកនាំមន្រ្តីរាជការ អង្គភាពជុំវិញ និង អភិបាលក្រុងស្រុកដែលតែងតែបន្តកិច្ចសហការជានិច្ចជាមួយក្រុមប្រឹក្សាខេត្តនាពេលកន្លងមក ក្នុងពេលដែលលោក បានបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាខេត្ត ។ទាំងអស់គ្នា បានរួមគ្នាចូលរួមដោះស្រាយបញ្ហាប្រឈម នៅ តាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណងតែមួយគត់ គឺបម្រើប្រជាពលរដ្ឋ និង ការអភិវឌ្ឍរបស់ខេត្ត ។
សូមបញ្ជាក់ថា មុនក្លាយជាតំណាងរាស្រ្ត លោក ឡុង ឈុនឡៃ បានបំពេញការងាជាក្រុមប្រឹក្សាខេត្តរយៈពេលបីអាណត្តិជាប់ៗគ្នា៕សរន / N