រលក​កម្ដៅ​ខ្លាំង នឹង​បណ្តាលឱ្យ​មនុស្ស​ច្រើន​ម៉ឺន​នាក់​ស្លាប់​

1788
ចែករម្លែក

ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្រមាន​គួរឱ្យភ្ញាក់ផ្អើល​ថា ការស្លាប់​ដោយសារ​រលក​កម្ដៅ​នឹង “​កើនឡើង​ខ្លាំង​” ក្នុង​រយៈពេល ៦០ ឆ្នាំ​ខាងមុខ​ដោយសារតែ​ផែនដី​កើនឡើង​កម្ដៅ នេះ​បើ​យោង តាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​។​

​ពួកគេ​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មនុស្ស​មិនអាច​សម្រប​ខ្លួន​នឹង​វា​បានទេ​ការស្លាប់​ដោយសារ រលក​កម្ដៅ​អាច​នឹង​កើនឡើង​ខ្ពស់​រហូតដល់​ទៅ ៤៧១ ភាគរយ​ដែល​ស្មើនឹង​ចំនួន​មនុស្ស ៥២.០០០ នាក់​។

​ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​បញ្ជាក់ថា តំបន់​ត្រូពិច និង​អនុតំបន់​ត្រូពិច​នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជាងគេ បន្ទាប់មក​តំបន់​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។​

​ការសិក្សា​នេះ​ធ្វើឡើង ស្របពេល​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​បាន​រង​ផលប៉ះពាល់ ខ្លាំង​ពីរ​លក​កម្ដៅ ដែល​បានធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត និង​រាប់ម៉ឺន​នាក់​ទៀត​មាន ជំងឺ​ទាក់ទង​កម្ដៅថ្ងៃ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម