គ្រី​ស្ទៀ​ន ភូ​លី​ស៊ី​ក ហ្វឹកហាត់​ជាមួយ Dortmund ខណៈពេល​មាន​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ចាប់អារម្មណ៍​

845
ចែករម្លែក

​អនាគត​របស់​កីឡាករ គ្រី​ស្ទៀ​ន ភូ​លី​ស៊ី​ក (Christian Pulisic) នៅ​ក្លឹប Dortmund ប្រហែលជា​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ប៉ុន្តែ​កីឡាករ​រូបនេះ​ហាក់ដូចជា​ប្រកាន់​ជំហរ​រឹង មាំ​នៅលើ​ទីលាន​ប្រកួត ខណៈ​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​។​
​ ​
​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បន្ត​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​នៅ​ក្របខណ្ឌ Bundesliga រួមជាមួយ កីឡាករ ចា​ឌិន សាន​ចូ ម៉ា​កូ រូស និង ម៉ា​រី​យ៉ូ ហ្គុ​ត​ស៍ ខណៈ​ពួកគេ​វិល​ត្រឡប់មក​ទីក្រុង​កំណើត បន្ទាប់ពី​ការប្រកួត​កម្តៅ​សាច់ដុំ​នៅ​អាមេរិក​។​
​ ​
អ្នកគាំទ្រ​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ទស្សនាការ​ហ្វឹកហាត់​រដូវក្តៅ​លើកដំបូង​លើ​ទឹកដី​អាល្លឺម៉ង់ ចាប់តាំងពី​បញ្ចប់​រដូវ​កាល​មុន ហើយ​អ្នកគាំទ្រ​ទទួលបាន​ឱកាស​ថតរូប​ភាពជា​មួយ​កីឡាករ ផងដែរ​។​
​ ​
​មានការ​ផ្តោតអារម្មណ៍​លើ​កីឡាករ ភូ​លី​ស៊ី​ក ដោយសារ​មាន​ក្លឹប​ជាច្រើន​ចង់បាន​កីឡាករ​អន្តរជាតិ អាមេរិក​រូបនេះ​។ ក្លឹប​លី​វើ​ភូ​ល ឆេ​ល​ស៊ី រៀល​ម៉ា​ឌ្រី​ដ​និង​ក្លឹប​បា​យឺន មូ​នី​ក​សុទ្ធតែ​ចង់បាន​កីឡាករ រូបនេះ​។​
​ ​
​ក្លឹប Dortmund នឹង​លក់​កីឡាករ​កំពុង​ឡើង​ជើង​រូបនេះ​ដរាបណា​មាន​ក្លឹប​ណាមួយ​យល់ព្រម ចំណាយ​ប្រាក់​៦៥​លាន​ផោន​តាម​ការទាមទារ ដែល​ពួកគេ​អាច​ប្រើប្រាស់​ថវិកា​នេះ ដើម្បី​ពង្រឹង ក្រុម​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ គ្រី​ស្ទៀ​ន ភូ​លី​ស៊ី​ក (Christian Pulisic)

ទីតាំងផ្សាយពាណិជ្ជកម្ម