Views: 35 Post navigation ភរិយារបស់ប្រធានាធិបតីអាម៉េរិក ជំទាវ ជីល បៃដិន បានពិនិត្យឃើញមានជំងឺកូវីដ១៩នៅពេលតែប៉ុន្មានថ្ងៃមុនលោកប្រធានាធិបតីបៃដិនធ្វើដំណើរទៅចូល រួមជំនួបកំពូលG20នៅឥណ្ឌា ។ក្រោយភរិយាតេស្តិ៍វិជ្ជមានកូវីដ លោកបៃដិនបានពិនិត្យផងដែរ តែមិនមានមេរោគជំងឺឆ្លងនេះទេ ទោះជាយ៉ាងណាលោកនឹងត្រូវ ពិនិត្យនិងតាមដានសុខភាពជាទៀតទាត់នៅសប្តាហ៍នេះ។ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី០៤ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤០ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។