គ្រោះថ្នាក់​នៃ​ការឱ្យ​កូន​បរិភោគ​ស្ករ​គ្រាប់​វីតាមីន Gummy

1241
ចែករម្លែក

ស្ករ​គ្រាប់​វីតាមីន gummy បច្ចុប្បន្ន​សឹងតែ​មាន​វត្ត​មាននៅ​គ្រប់ គ្រួសារ​ដែលមាន​កូនតូចៗ ។​
​ ​
​ចំពោះ​អាណាព្យាបាល​, នេះ​ជា ប្រភេទ​ស្ករ​គ្រាប់​បំពេញ​វីតាមីន​ឱ្យ​កូន ហើយ​ចំពោះ​ក្មេង​នោះ​ជា អាហារ​ដ៏​គួរ ឱ្យ​ចាប់ចិត្ត​មួយ ប៉ុន្តែ​ការប្រើប្រាស់​វា យ៉ាងដូចម្តេច ហើយ​បរិមាណ​ប៉ុនណា នោះ​ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង ។​
​ ​
“​វីតាមីន gummy អាចមាន ហានិភ័យ​ពិតប្រាកដ​ប្រសិន​ប្រើប្រាស់ ច្រើនពេក ។ ការបរិភោគ វីតាមីន gummy ធ្វើឱ្យ​កើន​ហានិភ័យ​ពុល វីតាមីន​” នេះ​បើតាម លោក អា​បេ សាប (Abbey Sharp) ជំនាញការ​ខាង​ជីវជាតិ នៃ​កាណាដា​បាន​អះអាង​ឱ្យដឹង ។​
​ ​
​ពួក​ជំនាញការ និង​វេជ្ជបណ្ឌិត អះអាងថា គួរ​បរិភោគ​ពពួក​វីតាមីន និង​សារជាតិ​រ៉ែ​ផ្សេងៗ​គ្នា​ដោយ តុល្យភាព ។ ការទទួល​ទាន​ឆ្លង​ហួស កម្រិត​អតិបរមា វីតាមីន​មួយ​ប្រភេទ​អាច​បង្ក​គ្រោះថ្នាក់ ឱ្យ​សុខភាព ។​
​ ​
​វីតាមីន C ជា​កូនសោ​ដើម្បី រីកចម្រើន​ឆ្អឹង និង​ធ្មេញ​រឹងមាំ តែ​ប្រសិន​លើស​កម្រិត​អាច​បង្ក​ការ​រាក រូស​ធ្ងន់ ។​
​ ​
​ប្រសិន​បរិភោគ gummy ច្រើន ដែលមាន​ផ្ទុក​ជីវជាតិ​ផ្សេងៗ​ដូចជា​ដែក និង​ម៉ាញ៉េ​ស្យូ​ម ក៏បង្ក​ការ​រាករូស និង រោគសញ្ញា​ផ្សេងៗ​ដូចជា​ឈឺក្រពះ​, ចង់​ក្អួត និង​ក្អួតចង្អោរ ។​
​ ​
​ការ​លើស​សារធាតុ Seler ឬ វីតាមីន A (​ត្រូវបាន​រកឃើញ​ក្នុង​ពពួក វីតាមីន​ចម្រុះ​) អាច​នាំឱ្យ ជ្រុះ​សក់ និង ស្ងួត​ស្បែក ។​
​ ​
​វីតាមីន D សំខាន់​ចំពោះ សុខភាព​ឆ្អឹង​តែ​ប្រសិន​បញ្ចូល​ច្រើន ពេក​អាច​នាំ​ដល់​ការ​កើន​កាល់ស្យូម ក្នុង​ឈាម បង្ក​ជា​ក្រួសតម្រងនោម ។​
​ ​
​ទោះបី​សឹងតែ​ទាំង​អស់នៃ វីតាមីន B សុទ្ធតែ​សុវត្ថិភាព​, តែ​វីតាមីន B6 លើស​អាច​បង្ក​របួស សរសៃប្រសាទ​, និង B3 (niancin) អាច​បង្ក​ស្ថានភាព​រលាក​ស្បែក ។​

​អ្នកជំនាញការ​ខាងលើ​បាន ទូន្មាន​ថា ជំនួស​ឱ្យ​ការប្រើ​វីតាមីន gummy,​ចូរ​យកចិត្តទុកដាក់​ដល់ អាហារ​មាន​ផ្ទុក​វីតាមីន​ល្អប្រសើរ​ជាង ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម