ជនជាតិ​ចិន​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​១​កង់ នៅ​ពោធិ​សែន​ជ័យ​

919
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនជាតិ​ចិន​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ ខ្ទាត​ចេញពី​ជួរ​អស់​១​កង់ ឯ​រថយន្ត​ដាច់​ក្រឡេក​ង់​មុខ​ខាងឆ្វេង​ទៅ​លែងរួច​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យ៉ិ​ន​ដាយ ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2B 1260 បើក​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។ ក្នុងពេល​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ ខ្ទាត​ចេញពី​ជួរ​អស់​១​កង់ ឯ​រថយន្ត​ដាក់​ក្រឡេក​ង់​មុខ​ខាងឆ្វេង​មិនអាច​បន្តដំណើរ​ទៅទៀត​បាន​។ ចំណែក​អ្នកបើកបរ​រថយន្ដរ​ងរ​បួស​បែកក្បាល ហើយ​បាន​ចុះ​ពី​រថយន្ត​ឡើង​កង់​បី​ជិះ​បាត់ស្រមោល បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ក ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម