ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋស៊ែប៊ី នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។
ភាគីទាំងពីរ បានកំណត់នូវវិស័យសក្តានុពលនានា សម្រាប់កិច្ចសហការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សំដៅពង្រឹងទំនាក់ទំនងកម្ពុជា–ស៊ែប៊ី។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី ផងដែរ៕/V-PC