ដោយ:មុនីរ័ត្ន/ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាយ បូរី ដែលបានសម្រេចចិត្តមក ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្វាគមន៍របស់សម្តេចតេជោ បន្ទាប់ពីឯកឧត្តម សាយ បូរី បានសម្រេចចិត្តដើរតាមមាគ៌ា នៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទ្ទេសក៍របស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលេីបណ្តាញសង្គមតេឡេក្រាមថា ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សាយ បូរីដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈ នៃការចូលរួមរបស់លោកសាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញវន្តដែលជាទីគោរពនិងធនធានមនុស្សដ៍កម្របន្ថែមទៀត។សូមជូនពរលោកសាយ បូរី និងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន៕សរន / N