ជំងឺ​៤​នេះ​នឹង​អាច​កើត​លើ​ខ្លួន អ្នក​ដែល​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​

1118
ចែករម្លែក

នៅពេលដែល​អ្នក​តែងតែ អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នោះ​អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ ផ្សេងៗ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១. នៅពេលដែល​អ្នក​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ច្រើន​នោះ​អ្នកនឹង ងាយ​ផ្តាសាយ​ណាស់ ដោយ​អាចធ្វើឱ្យ​អ្នក​ខ្យល់ ឬ​សន្លប់​ក៏មានដែរ​។ នៅពេលដែល​អ្នក​ផ្តាសាយ​អ្នកនឹង​កើតមាន​អាកា​រៈ រលាក​បំពង់ក ឬ​តឹង​ច្រមុះ​ជាដើម ។​
​ ​
២. នៅពេលដែល​សីតុណ្ហភាព​នៅក្រៅ​ខុសពី​ក្នុង​បន្ទប់​ច្រើន វា​នឹង​ធ្វើឱ្យ​អ្នក​ងាយ​ឈឺក្បាល​ខ្លាំង ណាស់ ព្រោះ​សីតុណ្ហភាព​ខុសគ្នា ងាយ​ធ្វើឱ្យ ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​អ្នក ណាស់​។​
​ ​
៣. ប្រសិនជា​អ្នក​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ​វា​នឹងធ្វើ​ឱ្យ​ស្បែក​អ្នក​ប្រែជា​ស្ងួត​គ្មាន​សំណើម ឡើយ​។ ជា ហេតុដែល​អាច​បំ​លែង​ទៅ​ជំងឺ​ដែល​ទាក់ទង នឹង​ស្បែក​។ ដូចនេះ​អ្នក​គួរ តែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​។​
​ ​
៤.​ភ្នែក​អ្នកនឹង​ឆាប់​ស្ងួត នៅពេលដែល​អ្នក​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ ដោយ​អាចធ្វើឱ្យ​កើត មាន​អាកា​រៈ​រមាស់​ទៀតផង​។ ដូចនេះ​បើ​អ្នក​ចង់​ការពារ​សុខភាព​នោះ​អ្នក​គួរតែ​អនុវត្តន៍ តាម​វិធី​ទាំងឡាយ​ខាងលើនេះ​បាន ៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម