ប្រែសម្រួលៈបំណង(VnExpress)៖រដ្ឋាភិបាលថ្មីថៃកំពុងពិចារណាលើកលែងថ្លៃទិដ្ឋាកាសំរាប់ភ្ញៀវទេសចរចិន នៅពេលចំនួនទេសចរចូលថៃមកពីទីផ្សារទេសចរណ៍ចេញក្រៅស្រុកធំបំផុតក្នុងលោកនេះ(ចិន)នៅទាបជាងគោលដៅកំណត់។
នាយករដ្ឋមន្ត្រីថៃថ្មីលោក ស្រេតថា ថាវីស៊ីន បានសុំអោយបណ្តាទីភ្នាក់ងារពាក់ព័ន្ធពិចារណាលុបចោលទិដ្ឋាការសំរាប់ទេសចរចិននៅយ៉ាងយូរត្រឹមខែតុលាទៅដើម្បីធ្វើអោយឧស្សាហកម្មទេសចរណ៍ថៃស្ទុះឡើងខ្លាំងក្នុងអំឡុងពេលរដូវភ្ញៀវទេសចរចូលមកច្រើនបំផុតនៅចុងឆ្នាំ នេះបើតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
អាជ្ញាធរទេសចរណ៍ថៃក៏បានសម្តែងការគាំទ្រនិងរំពឹងថាផែនការរបស់រដ្ឋាភិបាលដើម្បីចេញទិដ្ឋាកាមិនគិតថ្លៃដល់ភ្ញៀវចិននឹងបន្ថែមចំនួនភ្ញៀវមកដល់៧០០.០០០នាក់ទៀតក្នុងអំឡុងពេលភ្ញៀវបុកខ្លាំង។
សូមបញ្ជាក់ថា ថៃទទួលបានភ្ញៀវចិន២,១លាននាក់តាំងពីមុនមកនៅឆ្នាំនេះ ទាបជាងគោលដៅប្រាំលាននាក់។
មុនពេលផ្ទុះជំងឺឆ្លងកូវីដ ទេសចរចិនជាទីផ្សារធំបំផុតសំរាប់ឧស្សាហកម្មទេសចរណ៍ថៃ ដោយនៅឆ្នាំ២០១៩ ទេសចរចិនជាង១១លាននាក់បានមកទស្សនាថៃ។
បច្ចុប្បន្ន ទាំងភ្ញៀវចិននិងឥណ្ឌាត្រូវបានអនុញ្ញាតអោយសុំទិដ្ឋាកាពេលមកដល់ថៃក្នុងតំលៃម្នាក់២.០០០បាត(៥៧ដុល្លារ)៕
ថៃរំពឹងថានឹងបន្ថែមទេសចរណ៍ចិន៧សែននាក់បើសិនជាមិនយកថ្លៃទិដ្ឋាកាចូល