Views: 37 Post navigation រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញគឺ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍៕ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី០៥ ខែកញ្ញា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤០ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។