ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្ដីថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ។ សម្តេចធិបតីកត់សំគាល់ ថាវិស័យទេសចរណ៍ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនៅមានកម្រិតទាបនៅឡើយបើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ១៩ ។
សម្តេចធិបតីបានលើកឡើងបែបនេះនៅក្នុងការថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា៖គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI)បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាជាពិសេសក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីកដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះជាឧទាហរណ៍ស្រាប់។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីបន្តថាកម្ពុជាទទួលស្គាល់ផលប្រយោ ជន៍រួមនៃទំនាក់ទំនងល្អក្នុងអំឡុងពេលជិត៣ទស្សវត្សរ៍រវាងចិននិងអាស៊ាន ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនៅមានកម្រិ តទាបនៅឡើយបើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ១៩ ។ ក្នុងន័យនេះសម្ដេចធិបតីបានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុ វត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្ដី ថ្លែងការណ៍អាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
ជាមួយនេះសម្ដេចធិបតីក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិនអំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ទីក្រុងណាននីងដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ (CAEXPO )និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)។
នៅក្នុងកិច្ចប្រជុំកំពូលនោះលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលជាសហប្រធាននៃកិច្ចប្រជុំបានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនិងបានអញ្ជើញលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនថ្លែងនូវថ្លែងសុន្ទរកថានិងចំណាប់អារម្មណ៍ ។
នៅកិច្ចពិភាក្សាចង្អៀតលោក ចូកូ វីដូដូ បានអញ្ជើញតាមលំដាប់អក្សរថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដែលបានចូលរួមកិច្ចប្រជុំថ្លែងសុន្ទរកថានិងបានអញ្ជើញលោក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេមានចំណាប់អារម្មណ៍ផងដែរ ។
ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦,បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិននិងសហរដ្ឋអាមេរិកប្រព្រឹត្ត ទៅប្រកបដោយសុខដុមរមនាដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មដល់តំបន់ទាំងមូល៕