ដំណាំ​ល្មើ​មិនសូវមាន​ការវិនិយោគ​ដាំ​ដុះ​នៅ​កម្ពុជា​ទេ​

5097
ចែករម្លែក
  • 24
    Shares

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ល្មើ​ជា​ប្រភេទ​ដំណាំ​ឧស្សាហកម្ម​មួយ ដែល​កម្ពុជា​មិនសូវមាន​ការប្រកួតប្រជែង​ដាំ​ដុះ ដណ្តើម​ទីផ្សារ​ដូច​ដំណាំ​ផ្សេងៗ​នោះទេ​។ ទំនងជា​ដៃគូ​ក្រៅប្រទេស​មិនទាន់​លូកដៃ​ចូល​ឲ្យ​បាន​ទូលំទូលាយ និង​ម្យ៉ាង​ម្ចាស់​ដី​ក្នុងស្រុក​ហាក់​មិនទាន់​យល់ដឹង​ពី​អត្ថប្រយោជន៍ និង​សក្តានុពល នៃ​តម្លៃ​ទីផ្សារ​ផលិតផល​ល្មើ​នៅលើ​ពិភពលោក​។​

​លោក រ៉ូ​ប៊ី​ន សាន់ ប្រធាន​បច្ចេកទេស​រប​ស់​ក្រុមហ៊ុន​អ៊ឹង សុ​ទ្ធី គ្រុប​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា យើង​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ល្មើ​នៅ​កម្ពុជា​បាន​មុនគេ ហើយ​ច្រើនជាង​អ្នកដទៃ ដោយសារ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថៃ​មួយ រកស៊ី​រួមគ្នា​បាន​បន្ទាប់ពី​ទទួលបាន​ផល នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​ប្រាប់ថា មកដល់​បច្ចុប្បន្ននេះ យើង​ដាំ​បាន​ប្រមាណ​៨០​ហិកតា​ហើយ ស្ថិតនៅតាម​ខេត្ត​មួយចំនួន​។ ក្នុង​១​ហិកតា​យើង​ដាំ​បាន​២០០​ដើម​។ ក្រៅពី​ក្រុមហ៊ុន​ដាំ​ផ្ទាល់ គឺមាន​សមាគម អង្គការ និង​ម្ចាស់​សួន​រមណីយដ្ឋាន​មួយចំនួន ក៏​ដាំ​តាម​យើង តាមរយៈ​ការផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​របស់​យើង អាច​ថា​បាន​ច្រើន​ពាន់​ហិកតា​ដែរ​។

​ប្រធាន​ប​ទ្ចេ​ក​ទេស​រូបនេះ ពន្យល់ថា ល្មើ​នេះ​ក្រោយពី​ដាំ​បាន​ជាង​៣​ឆ្នាំ​នឹង​ទទួលផល​បាន​។ ក៏ប៉ុន្តែ​ល្មើ​នេះ ជា​ប្រភេទ​ដំណាំ​មានអំបូរ​ដូច​ដំណាំ​ត្នោត គឺ​វា​មាន​ល្មើ​ញី ល្មើ​ឈ្មោល​របស់​វា​។ ជាធម្មតា​ល្មើ​ញី​តែង​ឲ្យ​ផល​ច្រើនជាង​ល្មើ​ឈ្មោល​។ ល្មើ​ញី​អាច​ឲ្យ​ផ្លែ​៨​គីឡូក្រាម​ម្តង​។ ហើយ​ផល​ល្មើ​យកទៅ​ច្នៃ​ចេញ​ជា​ផលិតផល​ច្រើន​មុខ មិនមែន​គ្រាន់តែ​យកទៅ​ធ្វើ​ដំណាប់​ល្មើ​តែមួយ​មុខ​នោះទេ​។ អាកាសធាតុ​ស្រុក​ខ្មែរ​មិនអាច​ទាញយក​ផល​ល្មើ​មក​ធ្វើ​ដំណាប់​បានទេ​។ គឺអាច​យក​ផល​ល្មើ​មក​បរិភោគ​ស្រស់ៗ ដូច​បរិភោគ​ផ្លែ​ប៉ោម​អ៊ីចឹង​។ អាច​ច្នៃ​ជា​ទឹកឃ្មុំ​។ ច្នៃ​ជា​ស្រា Viski ជា​អាហារ​បំប៉ន​សម្រក​ទម្ងន់ រហូតដល់​ជា​ទំនិញ​២៨​មុខ​។ តាម​ការគិត​ជាត​ម្លៃ​ពាណិជ្ជកម្ម​វិញ ទីផ្សារ​ពិភពលោក ផល​ល្មើរ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំងណាស់​។​ផល​ចំណូល​មិនតិចជាង​6​ម៉ឺន​ដុល្លា​ទេ ក្នុង​1​ឆ្នាំ​ក្នុង​ល្មើរ​1​ហិកតា​។​នៅ​ទីផ្សារ​ទូទៅ​ផល​ល្មើរ​ថ្លៃ​15​ដុល្លា​ក្នុង​1​គីឡូក្រាម​។​

​លោក រ៉ូ​ប៊ី​ន ថា​ដោយសារ​ដី​នៅ​កម្ពុជា​នៅទីណា​ក៏មាន​ជីវជាតិ Ph.K កម្រិត​ខ្ពស់ ដូច្នេះ​ទីណា​ក៏​ដាំ​ល្មើ​បានដែរ លើកលែងតែ​ដី​ស្អឹ​ត និង​ដី​ជាំ​ទឹក​។ ហើយ​ល្មើ​នេះ ក៏មាន​ពូជ​វា​ច្រើន​ប្រភេទ​ដែរ​។ ពូជ​ខ្លះ​មាន​ល្មើ​ញី​ច្រើន ពូជ​ខ្លះទៀត​ល្មើ​ឈ្មោល​ច្រើន​ក៏មាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម