​ប្រមុខ​រាជរដ្ឋាភិបាល​និយាយ​ពី​អត្ថន័យ​ពី​យ៉ាង​នៃ​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦ នៅ​កម្ពុជា​

1350
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​សម្លេងគាំទ្រ​ដ៏​លើស​លុ​វ​ប​នៅក្នុង​ការបោះឆ្នោត សាកល​នីតិកាល​ទី​៦ នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​បោះឆ្នោត​ថា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការចូល​របស់​ប្រជាជន​នៅក្នុង​ការគាំទ្រ​លទ្ធិ ប្រជាធិបតេយ្យ និង ការគាំទ្រ​ឲ្យ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​បន្តទៀត ។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ប្រមាណ​ជាង ១ ម៉ឺន​នាក់ ស្ថិតនៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី ២ ខែ សីហា​នេះ ដែល​នេះ​ជាការ​បង្ហាញ​មុខជា​សាធារណៈ​លើក​ទី​២​បន្ទាប់ ពី​ការបោះឆ្នោត​សាកល​នីតិកាល​ទី​៦ និង ជា​លើកដំបូង​នៃ​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ​បន្តទៀត​បន្ទាប់ពី​ត្រូវ​ផ្អាក​អស់​មួយរយៈ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖” អត្ថន័យ​នៃ​ការបោះឆ្នោត​នៅពេលនេះ​ខ្ញុំ​សូម​វាយតម្លៃថា​ទី​១.​ប្រជាជន​បាន ចូលរួម​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ ដែលមាន​ចំនួន​លើសលប់​រហូត​ជាង ៨២ ភាគរយ​បាន​ទៅ​បោះឆ្នោត “​។ ​ ​ ​

​សម្តេច​តេ​ជោ​បាន​បន្ត​រថា​៖​អ្នក​បាន​បោះឆ្នោត​គឺជា​អ្នកគាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ជាមួយនេះ​សម្តេច​ក៏បាន​អំពាវ នាវ​កុំ​ឲ្យ​មានការ​រើសអើង​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​រវាង​អ្នក​ទៅ​បោះឆ្នោត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែលមាន​រហូតដល់​ជាង ៨២​ភាគ រយ និង អ្នក​មិនបាន​ទៅ​បោះឆ្នោត ប្រមាណ​ជិត ១៨ ភាគរយ ។

​សម្តេច​បាន​លើកឡើងថា​៖”​អំពាវនាវ​អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​សុំ​កុំ​ចោទ​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ជិត ១៨​ភាគ រយ​ថា​ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ។ ចំណែក​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ចំនួន​ជិត ១៨​ភាគរយ​ក៏​កុំ​ចោទប្រកាន់​អ្នក​បាន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​ថា​ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ និង ជា​អាយ៉ង​របស់​វៀតណាម ។ សូមកុំ​មានការ​រើសអើង​គ្នា​ឲ្យ​សោះ​” ។​

អត្ត​ន័យ​ទី​២.​គឺ​បាន​បង្ហាញថា​ប្រជាពលរដ្ឋ​បាន​ចូលរួម​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​ដោយបាន​នាំគ្នា​បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​ឲ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ ។​​សម្តេច​ តេ​ជោ​ហ៊ុនសែន​បាន​យក​ឳ​កាស​នោះ​យក​ឳ​កាស​នេះ​ថ្លៃ​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ជារួម និង ដោយ ឡែក​អរគុណ​ចំពោះ​កម្មករ​កម្មការិនី​ទាំងអស់ ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត និង បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាមួយនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រៀបធៀប​ថា​ការបោះឆ្នោត​នៅពេលនេះ​វា​ប្រៀបបាន​ទៅ​និង​ការធ្វើប្រជាមតិ​មួយ​ដែរ ដែល​បង្ហាញ​ឲ្យ​ឃើញថា​ការ គិត​របស់​ពួក​ប្រឆាំង​គឺ​ខុស វា​ជា​អំពើ​ឆោតល្ងង់​មួយ ។ ចំនួន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​បាន​បង្ហាញថា​ពួកគេ​មិនបាន​គាំទ្រ​ចំពោះ យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ស្អាត និង យុទ្ធនាការ​ម្រាមដៃ​ស របស់​ពួក​ប្រឆាំង​នោះទេ វា​បានធ្វើ​ឲ្យ​យុទ្ធ​ការ​របស់​ពួកគេ​ត្រូវ​បរាជ័យ ។ ដូចនេះ​ពួកគេ
​គ្មាន​សម​ត្តភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ប្រទេស​នោះទេ កុំថាឡើយ​ដឹកនាំ​ប្រទេសជាតិ​សូម្បីតែ​គ្រប់គ្រង​ក្រុមហ៊ុន ឬ​អង្គការ​មួយ​ក៏​មិនអាច​ទៅរួច ដែរ ៕ BR


 

ទីតាំងផ្សាយពាណិជ្ជកម្ម