ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ឈាង (LI Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានគូសបញ្ជាក់ពីគោលបំណងចង់បង្កើតនិងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជាតិទាំងពីរតាម រយៈយន្តការនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំនិងស្អិតរមួត ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីររំពឹងថានឹង បន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀតនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេលខាងមុខដ៏ខ្លីនេះ ។
នៅក្នុងជំនួបដែលធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោក លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានិងបានផ្តាំផ្ញើនូវការសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណា ក់លោកប្រធានាធិបតី ស៊ី ជីនពីងនិងរូបលោកផ្ទាល់ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ,សម្តេចធិបតីក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខនិងនឹករលឹកពីសំណាក់សម្ដេចតេជោជូនចំ ពោះលោកប្រធានាធិប តី ស៊ី ជីនពីង និង ប្រជាជនចិនដែលជាមិត្តល្អរបស់ប្រជាជននិងប្រទេសកម្ពុជា ។
ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើតនិងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជាតិទាំងពីរតាមរយៈយន្តការនៃការពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការរវាងគ្នាដោយឈរលើចំណងមិត្តភាពដ៏រឹងមាំនិងស្អិតរមួត ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីររំពឹងថានឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀតនៅក្នុង ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិននាពេលខាងមុខដ៏ខ្លីនេះ ៕