ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា លើប្រភេទកីឡា បាល់ទះ នាថ្ងៃទី៦ កញ្ញា មានចំនួន ១០ ប្រកួត ដែលក្នុងនោះ វិញ្ញាសាបាល់ទះនារី មាន ៤ ប្រកួត និងបុរស មាន ៦ ប្រកួត។
សម្រាប់នារី ខេត្តកំពងឆ្នាំង ចាញ់ខេត្តកំពង់ធំ ១សិតទល់៣សិត ខេត្តបាត់ដំបង ចាញ់ខេត្តកំពង់ស្ពឺ ២ទល់៣សិត ខេត្តពោធិ៍សាត់ ឈ្នះខេត្តឧត្តរមានជ័យ ៣សិតទល់០ និងខេត្តត្បូងឃ្មុំ ឈ្នះខេត្តកំពង់ចាម ៣សិតទល់០ ដែរ។ បាល់ទះបុរស ខេត្តពោធិ៍សាត់ ឈ្នះខេត្តកំពង់ឆ្នាំង ៣សិតទល់០ ខេត្តកណ្ដាល ចាញ់ខេត្តត្បូងឃ្មុំ ០ទល់៣សិត ខេត្តសៀមរាប ឈ្នះខេត្តមណ្ឌលគីរី ៣សិតទល់០។ ខេត្តព្រះវិហារ ឈ្នះខេត្តបន្ទាយមានជ័យ ៣សិតទល់១ ខេត្តកំពងធំ ចាញ់ខេត្តឧត្តរមានជ័យ ២សិតទល់៣ និងខេត្តកំពង់ស្ពឺ ចាញ់ខេត្តកំពត ២សិតទល់៣សិត។
ចំពោះប្រភេទកីឡាបាល់បោះវិញនោះ មាន ១២ ប្រកួត ដែលក្នុងនោះ បាល់បោះនារី មាន ៤ ប្រកួត និងបាល់បោះបុរស មានចំនួន ៨ ប្រកួត។ សម្រាប់វិញ្ញាសាបាល់បោះនារី ខេត្តកំពង់ចាម ចាញ់ខេត្តកណ្ដាល ៣២ទល់៤២ ខេត្តកំពង់ស្ពឺ ឈ្នះខេត្តពោធិ៍សាត់ ៤០ទល់២៤ ខេត្តកំពង់ឆ្នាំង ឈ្នះខេត្តប៉ៃលិន ៥០ទល់៣២ និងខេត្តសៀមរាប ឈ្នះខេត្តតាកែវ ២៨ទល់១៨។ វិញ្ញាសាបាល់បោះបុរស ខេត្តបន្ទាយមានជ័យ ឈ្នះខេត្តព្រៃវែង ៥៦ទល់៣៧ ខេត្តកំពង់ឆ្នាំង ឈ្នះខេត្តតាកែវ ៥៧ទល់៥៤ រាជធានីភ្នំពេញ ឈ្នះខេត្តកណ្ដាល ៥២ទល់២៤ ខេត្តបាត់ដំបង ឈ្នះខេត្តត្បូងឃ្មុំ ៤១ទល់២៣។ ខេត្តក្រចេះ ឈ្នះខេត្តស្ទឹងត្រែង ៦០ទល់៥០ ខេត្តសៀមរាប ឈ្នះខេត្តបោធិ៍សាត់ ៦៨ទល់៣៧ ខេត្តកំពង់ស្ពឺ ឈ្នះខេត្តព្រះវិហារ ៦៨ទល់៤៧ និងខេត្តកំពង់ចាម ឈ្នះខេត្តកំពងធំ ៥៤ ទល់៤៣៕/V/r