ដោយ:សុផល/ភ្នំពេញ: លោកឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី បានស្នើ ឱ្យ មន្ទីររៀបចំទូទាំង រាជធានី-ខេត្ត ប្តេជ្ញា ដោះស្រាយ បញ្ចប់ វិវាទ ដីធ្លី ទាំងអស់ ឱ្យ បាន ឆាប់រហ័ស។

លោកទេសរដ្ឋមន្ត្រី បានស្នើឡើងដូច្នេះនៅក្នុងកិច្ច ប្រជុំជីវភាព ក្រសួង រៀបចំ ដែនដី នគរូប នីយកម្ម និង សំណង់ ដើម្បី ពិនិត្យ និង វាយ តម្លៃវឌ្ឍនភាព ការងារ និង ទិសដៅ អនុវត្ត ការងារ បន្ត របស់ មន្ទីររៀបចំ ដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដី រាជធានី ភ្នំពេញ នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៣។

លោកឧបរដ្ឋមន្ត្រីបានបន្តថា:ចំពោះ នីតិវិធីនៃ ការស្នើសុំ លិខិត អនុញ្ញាតិ សាងសង់ ទាំងអស់ បណ្តា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងរាជធានី-ខេត្ត ត្រូវរៀបចំ សម្រួល ឱ្យ លឿន និង បង្កលក្ខណៈ ងាយស្រួល ដល់ ប្រជាពល រដ្ឋផងដែរ ។

ជាមួយគ្នា នេះ ដែរ លោកឧបនាយក រដ្ឋមន្ត្រី បាន ស្នើ ឱ្យ បណ្តា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងរាជធានី-ខេត្ត ទាំងអស់ ដាក់ សំណើ អំពី តម្រូវការ ម៉ាស៊ីន វាស់វែង ឬ ឧបករណ៍ សម្ភារៈ ប្រើប្រាស់ ផ្សេងៗ សម្រាប់ ពន្លឿន ដំណើរការ របស់ មន្ទីរ ដើម្បី ក្រសួង នឹង ពិនិត្យ លទ្ធភាព ដោះស្រាយ ជូន៕/r