សម្តេចហ៊ុនសែន៖រាជរដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅថ្ងៃទី ២០ ខែ កញ្ញា ២០១៨

1088
ចែករម្លែក

ភ្នំពេញ​៖​សមាជិកសភា​នីតិកាល​ទី ៦ នឹងធ្វើ​សច្ចាប្រណិធាន​នៅ​ល្ងាច​ថ្ងៃទី​១៩​កញ្ញា​ខាងមុខ​ក្រោយពី​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​និង​បែងចែក​អាសនៈ​ជា​ផ្លូវការ ហើយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​និងបង្កើតឡើងនៅថ្ងៃទី ​  ២០ ខែកញ្ញា ។ នេះ​បើ​យោងតាម​ការ​ប​ញ្ជាក់របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោជិត​ប្រមាណ​ជាង​១ ម៉ឺន ក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​នា​ព្រឹក​ថ្ងៃទី​២​ខែសីហា​នេះ ។

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖​តាម​ការគ្រោងទុក​រាជ​រដ្ឋាភិបាល​ថ្មី​និង​បង្កើតឡើង​នៅ​ថ្ងៃទី ២០ កញ្ញា ឆ្នាំំ ២០១៨​ខាង មុខ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ពន្យល់ថា​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជសារ​មួយ​កោះប្រជុំ​សមាជិក​តំណាងរាស្ត្រ​ពី​គណបក្ស​ដែល​ឈ្នះ​ចូល​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពី​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល និង ធ្វើការ​បែងចែក​អាសនៈ​ជា ផ្លូវការ ។ បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី ១៩ ខែកញ្ញា​នឹងមាន​ការស្បថ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​រាជរដ្ឋាភិបាល​ថ្មី​នឹង​ត្រូវបាន​បង្កើតឡើង​ហើយ​ល្ងាច​ឡើង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​។ នៅ​ព្រឹក​ថ្ងៃទី ២១​កិច្ចប្រជុំ​គណៈ រដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​ធ្វើឡើង ។​

​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ក្រោយពី​ធី​ស្បថ​ចូលកាន់​តំណែង​រួចរាល់​ប្រធានរដ្ឋសភា​នឹង​កោះអញ្ជើញ​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងអស់​មក​បើក​កិច្ចប្រជុំ​នៃ​អាណត្តិ​ថ្មី​របស់ខ្លួន​ដើម្បី​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី ២១ ខែ កញ្ញា​។​

​ ​ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​២​ដំណាក់កាល ។ តំណាក់កាល​ទី​១ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី ១១ ខែសីហា ដើម្បី​ទទួល​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​គ្រប់​គណបក្ស​ទាំងអស់ ។ រហូតដល់​ថ្ងៃទី​១៥ ខែសីហា ។ ប្រសិនជា​មិនមាន​ពាក្យបណ្ដឹង​នោះទេ​ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៥ ខែសីហា​តែម្ដង ។ ប៉ុន្តែ​បើ​មាន​ពាក្យបណ្ដឹង​មក គ​.​ជ​.​ប ដើម្បី​ដោះស្រាយ​នោះ​ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា​វិញ ។ បន្ទាប់មក​ព្រះមហាក្សត្រ​និង កោះប្រជុំ​សភា​លើកដំបូង​មិន​លើសពី ៦០ ថ្ងៃ នេះ​យោងតាម​នីតិវិធី​របស់​ដំណើរការ​បោះឆ្នោត និង ដំណើរការ​បង្កើត​រដ្ឋា​ភិ​បាល​នៅ​កម្ពុជា ៕BR

????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????
????????????????????????????????????

ទីតាំងផ្សាយពាណិជ្ជកម្ម