ជនបរទេស​ម្នាក់​ដេកស្លាប់​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ដោយសា​ខ្យល់គរ​

1995
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ជនបរទេស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ដោយសារ​ជំងឺ​ខ្យល់គរ​។ ហេតុការណ៍​បានកើត​ឡើង នា​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិគ្រឹះ​ណេ​ត​ឈ​ប៊ូ​ទិ​ក​រ៉េ​ស៊ី​ដិ​ន ស្ថិតនៅ​ក្រុមទី​១​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ឈ្មោះ MCCRANN JAKE BENJAMIN ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៥ ជនជាតិ អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ​PA១៤០៩០៩៩ ជា​អ្នកទេសចរ​ចូលមក​ស្នាក់នៅ​បន្ទប់​លេខ​១ ភូមិគ្រឹះ​ខាងលើ កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៨​។​

​ប្រភព​បន្តថា តាម​ការបំភ្លឺ​បុគ្គលិក​ភូមិគ្រឹះ​បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច​ថ្ងៃទី ១ ខែ សីហា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​ក្នុង​បន្ទប់​ខ្លួន ក៏បាន​ដើរទៅ​គោះទ្វារ​បន្ទប់ តែ​គ្មាន​អ្នក​ឆ្លើយតប​។ ដោយមាន​ការសង្ស័យ​ខ្លួន​ក៏បាន​នាំគ្នា​គាស់​ទ្វារ​បន្ទប់​ចូល​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​តែម្តង​។

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ​។ សាកសព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យរុស្ស៊ី​) រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម