ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​ពាក់កណ្តាល​ខែសីហា​អាច​បូមទឹក​ចេញ​ក្រៅ​ក្រុង​,​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា​នេះ​

884
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​បុរី ១០០​ខ្នង ស្ថិត ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​បាន​ឈានដល់​ការរៀបចំ​ម៉ូ​ទ័​រ​បូមទឹក​ហើយ ។ បើតាម​ការរំពឹងទុក​ស្ថានីយ៍​បូមទឹក​នេះ​អាច​នឹង​ដំណើរការ​នៅ​ពាក់កណ្តាល​ខែសីហា​២០១៨ ដើម្បី​បូមទឹក​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។​
​លោក សាំ ពិស​ដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២​សីហា​នេះ​ថា ស្ថានីយ៍​បូមទឹក​១០០​ខ្នង​ឥឡូវនេះ ម៉ូទ​រ័ មួយគ្រឿង បាន​ដាក់ឱ្យ​ដំណើរការ​បូម​ជា​ណ្តោះ​អាសន្ន​ហើយ ។ មិនយូ​ទេ​ពោលគឺ​នៅ​ថ្ងៃទី​១៥ សីហា​២០១៨​ខាងមុខនេះ​និង​ដាក់ឱ្យ​ដំណើរការ​ម៉ូ​ទ័​រទាំង​អស់​តែម្តង ដើម្បី​បូមទឹក​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។​ការសាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​បុរី​១០០​ខ្នង​នេះ​គឺ ដើម្បី​ដោះស្រាយ​ទឹក​លិច​នៅ​តំបន់​បុរី​១០០​ខ្នង តំបន់​ចន្លោះ​ប៉ែក​ខាងជើង មហាវិថី​សហព័ន្ធរុស្ស៊ី ផ្លូវ​ហាណូយ ផ្លូវ​រថភ្លើង និង​ផ្លូវ​៥៩៨​។ ស្ថានីយ៍​នេះ​នឹង មាន​សមត្ថភាព​បូមទឹក​ចេញ បាន​២,៧៨​ម៉ែត្រគូប​ក្នុង​១​វិនាទី​។
​គួរបញ្ជាក់​ផងដែរ​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង គឺ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១ ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ និង​ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា ដែល​សុទ្ធ​តែមាន​សមត្ថភាព​បូ​ម​ទឹក កើន​៣​ដង ធៀប​នឹង​សមត្ថភាព​បូមទឹក​ចាស់ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សាងសង់​ស្ថានីយ៍​បូមទឹក ចំនួន​២​កន្លែង​ទៀត គឺ​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​នេះ និង​ស្ថានីយ៍​បូម​ទឹកលូ​៥៕

ទីតាំងផ្សាយពាណិជ្ជកម្ម