ដោយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សភ្នំពេញ៖អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវ​វីដេអូស្តីពី​ដំណើរបំពេញបេសកកម្មលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសាធារណ​រដ្ឋឥណ្ឌូណេស៊ីថា សម្តេច ហ៊ុន ម៉ាណែត ពោរពេញដោយភាពជឿជាក់ ស្វាហាប់ និង​ម៉ឺងម៉ាត់ និងចាត់ទុកថាជាព្រឹត្តិការណ៍ក៏សំខាន់ ដែល​បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកតាមដានស្ថានការណ៍នយោបាយ​ជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងលោកជំទាវ ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិកផងដែរ។ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រសៀលថ្ងៃពុធ ទី៦ កញ្ញា ២០២៣

វីដេអូដែលមានរយៈពេល ១០នាទី មានចំណងជើងថា «បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាក​អន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ» គឺវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជន​ជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក។

ក្នុងនាមពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះសម្តេចធិបតី និងឥស្សរជនជាន់ខ្ពស់កម្ពុជា ហើយក៏មានមោទនភាព​ផងដែរ ចំពោះប្រទេសជាតិរបស់យើង ដែលកំពុងតែមានឈ្មោះ បោះសំឡេង និងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗទាំងកម្រិតតំបន់ និងអន្តរជាតិ ។វត្តមានរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមប្រជុំកំពូលអាស៊ាន គឺមិនបានទៅដោយដៃទទេរ​នោះឡើយ សម្តេចបានទៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុត ក្នុងការប្រឹងប្រែងដោយទឹកចិត្តមោះមុត ជឿជាក់ និងឆ្ពោះទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅលើកកិត្តិយសជាតិលើឆាកអន្តរជាតិ និងតំបន់ ។មានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំបំពេញភារកិច្ចរបស់​ខ្លួន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំហានវិជ្ជមាន នៃដំណើរឆ្ពោះទៅរកភាពរីកចម្រើន និងធ្វើឱ្យកាន់តែល្អប្រសើរឡើង​នៃ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រទេសនានា។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រមុខដឹកនាំដែលមានវ័យក្មេងជាងគេបង្អស់ក្នុងចំណោមប្រមុខដឹកនាំដែលចូលរួមប្រជុំកំពូល​អាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបទ្វេភាគី និងពហុភាគី ជាបន្តបន្ទាប់ជាមួយប្រមុខដឹកនាំប្រទេសសំខាន់ៗជាច្រើនដូចជា ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ចិន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ជាដើម។ល។

តាមរយៈវត្តមានចូលរួមកិច្ចប្រជុំកំពូល លើកទី៤៣ ប្រជាពលរដ្ឋកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងនាំមកកាន់មាតុប្រទេសវិញ នូវលទ្ធផលនៃបេសកកម្មជាប្រវត្តិសាស្ត្រនេះ ប្រកបដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា ដ៏ច្រើនសម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
សូមទស្សនាវីដេអូ៖

https://www.facebook.com/rasmeikampucheatv/videos/1760601051064331/?extid=NS-UNK-UNK-UNK-UNK_GK0T-GK1C&mibextid=2Rb1fB