ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតបាល់បោះ នៃព្រឹត្តិការកីឡាសិស្សមធ្យម សិក្សា ថ្ងៃទី៧ កញ្ញា បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
វិញ្ញាសាបាល់បោះនារី ខេត្តកណ្ដាល ឈ្នះខេត្តកំពង់ឆ្នាំង ៣៧ទល់២៩ ខេត្តកំពង់ស្ពឺ ឈ្នះខេត្តសៀមរាប ៣៦ទល់២៦។
វិញ្ញាសាបាល់បោះបុរស ខេត្តបន្ទាយមានជ័យ ចាញ់រាជធានីភ្នំពេញ ៣៤ទល់៦២ ខេត្តកំពង់ឆ្នាំង ចាញ់ខេត្តបាត់ដំបង ៥១ទល់៥៦ ខេត្តក្រចេះ ចាញ់ខេត្តកំពង់ស្ពឺ ៦១ទល់៧០ និងខេត្តសៀមរាប ឈ្នះខេត្តកំពង់ចាម ៧៣ទល់៣៨។
ចំពោះការប្រកួតបាល់ទះនារីវិញ ក្រុមខេត្តកំពង់ធំ ឈ្នះក្រុមខេត្តកំពង់ស្ពឺ ៣សិតទល់០ ខេត្តពោធិសាត់ ឈ្នះខេត្តត្បូងឃ្មុំ ៣សិតទល់២សិត។
បាល់ទះបុរស ខេត្តពោធិសាត់ ចាញ់ខេត្តត្បូងឃ្មុំ ១ទល់៣សិត ខេត្តសៀមរាប ឈ្នះខេត្តព្រៃវែង ៣សិតទល់១ ខេត្តព្រះវិហារ ឈ្នះខេត្តឧត្តរមានជ័យ ៣សិតទល់០ និងខេត្តកំពត ចាញ់ខេត្តស្វាយរៀង ១ទល់៣សិត៕/V/r