អាគារ​ខ្ពស់បំផុត​នៅ​វៀតណាម​បើក​ដំណើរការ​

3884
ចែករម្លែក
  • 23
    Shares

អាគារ​Landmark 81 កំពស់​៤៦១,៥​ម៉ែត្រ បានចាប់ផ្តើម​ទទួល​អ្នកក្រុង​និង​អ្នកទេសចរ​មកកាន់​ទី​ក្រុង​ហូជីមិញ​។​

​អាគារ​កំពង់​៨១​ជាន់​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៊ិ​ញ ថា​ញ់​ដែលជា​របស់​មហា​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ធំ​បំផុត​នៅ​វៀតណាម​Vingroup​។​

​វា​រួមមាន​ទាំង​ហាង​ម៉ាក​ក្នុងស្រុក​និង​បរទេស រោងភាពយន្ត​និង​កន្លែង​កម្សាន្ត រួមមាន​កន្លែង​ជិះ​ស្គី​និង​អាហារ​មកពី​ប្រទេស​ជាច្រើន​។​

​ការបើក​សម្ពោធ​អាការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​Vingroup​ដើម្បី​កត់សំគាល់​ខួប​ទី​២៥​ឆ្នាំ​របស់ខ្លួន​កាលពីថ្ងៃ២៦កក្កដាឆ្នាំ២០១៨។

Landmark81​ត្រូវ​រំពឹងថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​និង​បរទេស​អោយមក​កាន់​ទីក្រុង​ហូ​ជី​មី​ញ​។​ទីក្រុង​នេះ​បានទទួល​ភ្ញៀវ​ជាង​៣,៨៣​លាន​នាក់​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំនេះ ដោយ​កើន​ជាង​ម្ភៃ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីមួយ​ឆ្នាំមុន​។​ការមកដល់​នៃ​ភ្ញៀវ​បរទេស​មកកាន់​ទីក្រុង​នេះ​ត្រូវ​រំពឹងថា​នឹងមាន​ចំនួន​១០,២​លាន​​នាក់​នៅត្រឹម​ឆ្នាំ​២០២៥៕​ដោយ​៖​វាសនា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម