ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ សម្រាប់សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំងវិញ្ញាសាបាល់ទាត់ បុរស និង នារី។

វិញ្ញាសាបាល់ទាត់នារី វគ្គ១/៤ ផ្ដាច់ព្រ័ត្រ ក្រុមខេត្តស្វាយរៀង ចាញ់ក្រុមខេត្តព្រៃវែង ១ទល់២ ក្រុមខេត្តព្រះវិហារ ចាញ់ខេត្តតាកែវ ២ទល់៣។ សូមបញ្ជាក់ថា ក្រុមទាំង២នេះ លេងនៅក្នុងម៉ោងធម្មតា លទ្ធផលស្មើគ្នា ១ទល់១ តែត្រូវអាជ្ញាកណ្ដាល កាត់ក្ដីចាញ់ ឈ្នះ ដោយការទាត់បាល់ ១១ ម៉ែត្រ។

ក្រុមខេត្តសៀមរាប ឈ្នះរាជធានីភ្នំពេញ ៤ទល់១ និងក្រុមខេត្តត្បូងឃ្មុំ ឈ្នះខេត្តកំពង់ធំ២ទល់០។ ក្រុមដែលចាញ់ទាំង ៤ បញ្ចប់បេសកកម្មត្រឹមនេះ ចំពោះក្រុមឈ្នះទាំង ៤ ឡើងលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចំពោះវិញ្ញាសាបាល់ទាត់បុរស ក្រុមខេត្តកំពង់ធំ ចាញ់ខេត្តកំពង់ចាម ១ទល់២ ខេត្តព្រះវិហារ ចាញ់រាជធានីភ្នំពេញ ០ទល់៨ ក្រុមខេត្តព្រះសីហនុ ចាញ់ខេត្តសៀមរាប ០ទល់២ និងក្រុមខេត្តបន្ទាយមានជ័យ ឈ្នះខេត្តកំពង់ឆ្នាំង ៣ទល់១ ៕ V / N