នាវាឆ្មាំសមុទ្រចិននៅថ្ងៃសុក្រនេះបានបន្តព្រមាននិងតាមដាននាវាហ្វីលីពីនជាច្រើននៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoalនៅក្នុងសមុទ្រចិនខាងត្បូង ដែលនាវាទាំងនោះទំនងជាកំពុងដឹកគ្រឿងផ្គត់ផ្គង់ទៅអោយទាហានហ្វីលីពីនដែលបោះទីតាំងនៅលើនាវាកញ្ចាស់ជាប់កឿងមួយ។ជម្លោះស្តីពីនាវាសម័យសង្រ្គាម លោកលើកទីពីរSierra Madreបានកញ្ជ្រោលឡើងកាលពីដើមខែមុន ពេលនាវាចិនបាញ់ទឹកមិនអោយទូកនិងនាវាហ្វីលីពីននាំស្បៀងនិងទឹកអោយអោយទាហានមួយ ក្រុមតូចនៅក្នុងនាវានេះ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថាវាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននិងទាមទារអោយហ្វីលីពីនអូសនាវានេះចេញ។

Sep 8, 2023