ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាការបើកទំព័ររដូវកាលថ្មី និង រសនិយមថ្មីដល់អតិថិជន របស់ខ្លួន Alex Entertainment Agency បានបន្ថែម នូវកញ្ចប់ពិសេសមួយ គឺគូស្វាមី ភរិយា និងបានស្នាក់នៅ សណ្ឋាគារលំដាប់ផ្កាយប្រាំ SUN & MOON Riverside ក្រោយ ជាវកញ្ចប់ តន្រ្តីពិសេស ពី Alex Entertainment ។

ថ្លែងក្នុងពិធី ចុះហត្ថលេខា លើកិច្ចសហការរវាង Alex Entertainment Agency និង សណ្ឋាគារ SUN & MOON Riverside កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៨ កញ្ញា ២០២៣ លោក អេឡិច ចាន់ត្រា នាយកប្រតិបត្តិ របស់ Alex Entertainment បានអោយដឹងថា ការបង្កើតក្រុម Alex Entertainment ឡើងព្រោះ តែការស្រលាញ់សិល្បៈ ក៏ដូចជាការរួមចំណែក មួយភាគដល់បងប្អូន សិល្បករ នៅការរកចំណូលបន្ថែមទៀត ជាពិសេសគឺបានផ្តល់ឱកាស ការងារដល់វីរៈសិល្បករ ក្នុងការបង្កើតចំណូលបន្ថែមរបស់ពួកគាត់។ Alex Entertainment បានផ្តល់នូវកញ្ចប់ សេវាកម្មជាច្រើន ដែល ឆ្លើយតបទៅនិងគ្រប់តម្រូវការរបស់អតិថិជន សម្រាប់ពិធី មង្គលការ ជប់លៀង ខួបកំណើត កម្មវិធីសម្ពោធក្រុមហ៊ុន ផ្សេងៗ ។
លោក អេឡិច បន្ថែមថា ដើម្បីទុកជាអនុស្សាវរីយ៍ដល់គូស្វាមី ភរិយាថ្មី ក្នុងរដូវកាលថ្មីនេះសម្រាប់អាពាហ៍ពិពាហ៍ ដែលនឹងផ្តល់អត្ថប្រយោជន៍ បន្ថែម ដែលមិនធ្លាប់មានពីមុនមកទេ សម្រាប់អតិថិជនដែលជាវកញ្ចប់ សេវាកម្មថ្មីពី Alex Entertainment Agency នឹងទទួលបានបន្ទប់ ពិសេស សម្រាប់រាត្រីទឹកឃ្មុំនៅសណ្ឋាគារ Sun & Moon Riverside ។
អ្នកឧកញ៉ា បណ្ឌិត ជា រតនា ស្ថាបនិក SUN & MOON Group បាន ថ្លែងឱ្យដឹងថា ការប្រកាសជាផ្លូវការ បង្កើតភាពជាដៃគូសហការ ក្នុង គោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់គូស្វាមីភរិយានិងក្រុមគ្រួសារទាំងឡាយដែលកំពុងស្វែងរកទីកន្លែងនិងអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដែលមានបទពិសោធន៍ ដូចជា អេឡិច អិនធើធេនមេន អេជិនស៊ី ដែលមានជំនាញក្នុងការរៀបចំកម្មវីធីសប្បាយរីករាយ កម្មវិធី កម្សាន្ត និងកម្មវិធីជប់លៀងមង្គលការដែលរួមមានទី កន្លែង លំដាប់ ខ្ពស់ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ ដែលរក្សា បាននូវស្តង់ដារ បដិសណ្ឋារកិច្ចខ្ពស់បំផុត ក្នុងការផ្តល់នូវកន្លែងស្នាក់នៅ ការពិសា អាហារ ការហាត់ប្រាណ ការទាក់ទងគ្នាក្នុងសង្គម និងប្រកបអាជីវកម្ម បានយ៉ាងងាយស្រួល ប្រកបដោយផាសុខភាព និងទាន់សម័យ។ល។
លោក បានបន្ថែមថា ដើម្បីឆ្លើយតបតម្រូវការអាជីវកម្មដែល កំពុងកើនឡើង សណ្ឋាគារ សាន់ & មូន រីវើសាយ បានបង្កើត នូវកន្លែងថ្មីទំនើបទាន់សម័យការតុបតែង ដេគ័រដែលអតិថិជនអាច ចំណាយថវិកាតិចបំផុតសម្រាប់កម្មវិធីដូចជា៖ ការរៀបចំពិធី អាពាហ៍ពិពាហ៍នៅ Memory Ballroom ដែលអាចរៀបចំបាន ៦៦០នាក់ ។ ការរៀបចំកិច្ចប្រជុំផ្សេងៗដែលអាចរៀបចំបានប្រមាណជាង ១២០០នាក់ជាងនេះទៅទៀត សណ្ឋាគារ សាន់ & មូន រីវើសាយ យើងខ្ញុំមានចុងភៅជាតិនិងអន្តរជាតិ ដ៏ចំណានចំនួន៦០នាក់ដែល មានបទពិសោធន៏ប្រមាណជាង ២៩ឆ្នាំ ដែលអាចបង្កើតបាននូវ មុខម្ហូបជា ច្រើនតាមបែបអឺរ៉ុប និងអាស៊ីដ៏ឆ្ងុយឆ្ងាញ់ដែលរង់ចាំបម្រើ ជូនអតិថិជនទាំងជាតិនិងអន្តរជាតិតាមបណ្តា ភោជនីយដ្ឋានដូចជា ភោជនីយដ្ឋាន Bloom, ភោជនីយដ្ឋាន TASTE, KHJOL Lounge Bar Café និងបន្ទប់ VIP ជាច្រើនទៀតព្រមទាំង រោងកុនបែបឯកជន (CLIP) ដើម្បីកំដរអារម្មណ៍ក្រោយអាហារ៕សរន / N