សម្តេច​តេ​ជោ​ហ៊ុនសែន​គ្រោង​ទៅកាន់​ប្រទេស​អឺរ៉ុប​តប​តាម​ការអញ្ជើញ​របស់​ប្រធាន​គណកម្មការ​អឺរ៉ុប​ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​

1016
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​បាន​ថ្លែង​ឲ្យ​ដឹងថា​ប្រធាន​គណ កម្ម​ការ​អឺរ៉ុប និង ប្រធាន​ស្នងការ​អឺរ៉ុប ទើបតែ​បាន​ផ្ញើរ​លិខិតអញ្ជើញ ២ ច្បាប់​មក​អញ្ជើញសម្តេច​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប និង កិច្ចប្រជុំ អឺរ៉ុប អាស៊ាន នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ឺ​ល​ហ្សិ​ច​នៅក្នុង​ខែតុលា​ខាងមុខនេះ​។​សម្តេច​បានបញ្ជាក់​ថាស​ម្តេច​ក៏បាន​យល់ព្រម​រួចហើយ​ដែរ​ចំពោះ ការអញ្ជើញ​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​នេះ​ជា​សារ​ប្រាប់​ទៅ​អ្នករស់នៅ​ប្រទេស​អឺរ៉ុប​ដែល​ចង់​ធ្វើបាតុកម្ម​ប្រឆាំង​និង​ហ៊ុនសែន អាច​ត្រៀម ធ្វើបាតុកម្ម​ទុកជាមុន​ប្រឆាំង​ហ៊ុនសែន និង អ្នក​ដែល​គាំទ្រ​ហ៊ុន សែន​អាច​ត្រៀមខ្លួន​ទុកជាមុន ។​

​ ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជាង​១​ម៉ឺន​ក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​នា​ព្រឹក​ថ្ងៃទី​២​ខែសីហា​នេះ ។

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជាង​១​ម៉ឺន​ក្នុង​ខណ្ឌមានជ័យ ដែល​បាន​ធ្វើឡើង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​នា​ព្រឹក​ថ្ងៃទី​២​ខែសីហា​ ៕

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​បើទោះបីថា​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិនទាន់​ប្រកាស​លទ្ធ ផល​ជា​ផ្លូវការ​ក៏ដោយ​តែ​គណបក្ស​ប្រជាជន​បានដឹងថា​ឈ្នះ តែ​សម្តេច​មិន​ប្រកាសថា​ឈ្នះ​ន​ប៉ុន្មាន​ទេ​គឺ​ទុក​ឲ្យ គ ជ ប ជា​អ្នក​ប្រកាស​។ ក៏ប៉ុន្តែ សម្តេច​ក៏ត្រូវ​មាន​ផែនការ​សម្រាប់​ដើរទៅ​មុខ​ផងដែរ រាប់ទាំង​ការគិតគូរ​អំពី​ពេលវេលា​សម្រាប់​ទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ ។

សម្តេច​បាន​បន្តថា​ទោះបី​សម្តេច​មិនមាន​ពេលវេលា​ទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​ទេដោយសារ​ថា​រាជរដ្ឋាភិបាល​បង្កើត ឡើង​នៅ ថ្ងៃទី ២០ ខែ កញ្ញាហើយ​ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២១ កញ្ញា ហើយ​កិច្ចប្រជុំ​មហាសន្និបាត​នៅអង្គការសហប្រជាជាតិ ​នៅ​ថ្ងៃ ២៥ ខែកញ្ញា ដូចនេះ​យ៉ាង ហោចណាស់​ក៏​យើង​អាច​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ថ្មី​ទៅ​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​ផងដែរ ។

​ ​សម្តេច​តេ​ជោ​បាន​បន្ត​ថាបើ​យោងតាម​ប្រក្រតីទិន នៅ​ខែតុលា​សម្តេច​និង​ទៅកាន់​ប្រទេស​អឺរ៉ុប ដូចនេះ​សូម​ជូនដំណឹង​នេះ​ទៅកាន់ អ្នករស់នៅ​អឺរ៉ុប ថា​ហ៊ុនសែន​និង​ទៅ​អឺរ៉ុប​ដូចនេះ​សូមអ្នក​ដែល​ប្រឆាំង​និង​ហ៊ុនសែន ក៏ដូចជា​អ្នកគាំទ្រ​ហ៊ុនសែន នៅ​អឺរ៉ុប​ត្រៀម​ទុក​ឲ្យ​ហើយ ។ ទោះបីយ៉ាងណា​សម្តេច​បាន​បន្តថា​អ្នក​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ហ៊ុនសែន​នៅតាម​ប្រទេស​នានា​មិនបាន​ស្មើ ១០ ភាគរយ​នៃ​អ្នក​ដែល​គាំទ្រ​ហ៊ុន សែន​នៅតាម​ប្រទេស​នានា​នោះទេ ពេលខ្លះ​ពួកគេ​ខី​ទៅ​ជ្រក​ជាមួយ​បាតុករ​វៀតណាម បាតុករ​ភូមា ឡាវ​ជាមួយ​ថៃ​ផង​ប្រឹង​ចូល​ជ្រក​ជាមួយ​គេ ឲ្យ ថត​ទៅ​ឃើញ​ចំនួន​ច្រើន​តាមពិត​គ្នា​មិន​ដល់ ១០០ នាក់​ផង ។

​ ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា ប្រធាន​គណកម្មការ​អឺរ៉ុប និង ប្រធាន​ស្នងការ​អឺរ៉ុប​ទើបតែ​បាន​ផ្ញើរ​លិខិតអញ្ជើញ​២​ច្បាប់​មក​អញ្ជើញ សម្តេច​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​និង កិច្ចប្រជុំ​អឺរ៉ុប​អាស៊ាន នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​ប៊ឺ​ល​ហ្សិ​ច​នៅក្នុង​ខែតុលា​ខាងមុខនេះ​។ សម្តេច​បាន បញ្ជាក់ថា​សម្តេច​ក៏បាន​យល់ព្រម​រួចហើយ​ដែរ​ចំពោះ​ការអញ្ជើញ​នេះ ។ សម្តេច​ក៏បាន​បញ្ជាក់​ពី​ការ​បរិច្ឆេទ​នៃ​ការចេញដំណើរ​គឺ​នៅ​ល្ងាច​ថ្ងៃទី ១៧ ខែ តុលា ។ ថ្ងៃ ១៨ និង ១៩ តុលា ប្រជុំ ។ ថ្ងៃទី ២០ ដល់ ២២ ខែតុលា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទួល​គី ។ ថ្ងៃ ២៣ ដល់ ២៥ ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម​នៅ​ហ្សឺ​ណែវ ។​

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ដាក់​តឿន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​ផងដែរ​ថា​ឥឡូវនេះ​មាន​ម្ចាស់​ប្រទេសមួយ ចំនួន​បានបង្ហាញ​អំពី​ការ​ធុន​ទ្រាន់​ហើយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ហើយ ព្រោះតែ​ភាព​រញ៉េរញ៉ៃ​នៃ​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​របស់គេ​ហើយ ។ សម្តេច តេ​ជោ​បាន​បន្តថា​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប​លើក​នេះ​សម្តេច​ក៏មាន​គម្រោង​ជួប​ជាមួយ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អឺរ៉ុប​ផងដែរ​សម្តេច បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ត្រៀមលក្ខណ​ជួល​សណ្ឋាគារ​សម្រាប់​ជំនួប​នោះ ទាំង​នៅ​ប្រ៊ុ​ច​សែន និង នៅ​ស្វី​ស ៕ BR

ទីតាំងផ្សាយពាណិជ្ជកម្ម