នាយទាហាន និង​នាយទាហានរង​ជាង​មួយរយ​រូប ទទួលបាន​ការដំឡើង​និង​បំពាក់​ឋានន្តរស័ក្តិ​

1638
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ​: អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ កាល​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ បាន​ដំណើរការ​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​នាយទាហាន និង​នាយ​ទា​ហា​មន​រង​ប្រមាណ​ជាជាង​ង​១០០​រូប ក្រោម​អធិបតីភាព ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​នាយទាហាន​មកពី​បណ្តាល​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ជាង​២០០​នាក់​។​

​ក្នុងចំណោម​នាយទាហាន​ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​នាឱកាស​នេះ​រួមមានៈ​ឋានន្តរសក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​ចំនួន​ចំនួន​១៤​រូប ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចំនួន​១១​រូប ថ្នាក់​វរសេនីយ៍ឯក​ចំនួន​២០​រូប ថ្នាក់​វរសេនីយ៍ទោ​ចំនួន​៧​រូប ថ្នាក់​វរ​សេនី​យ័​ត្រី​ចំនួន​៩​រូប ព្រមទាំង​ថ្នាក់​អនុ​សេនីយ៍ ថ្នាក់​នាយចំណង់ ព្រឹន្ទ​បាល រហូតដល់​ពល​បាល​ជាច្រើនរូប​ទៀត​។ ដោយឡែក​នាយទាហាន​ចំនួន​១១​រូប ក៏ត្រូវ​បានទទួល​ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​បំពាក់​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​បញ្ជាក់ថា ពិធី​បំពាក់​ឋានន្តរស័ក្តិ និង​ប្រកាស​មុខតំណែង​នាយទាហាន ដែលមាន​លក្ខណៈពិសេស​បំផុត ក្នុង​រយៈពេល​ជិត​ដប់ឆ្នាំ ក្នុងឋានៈ​ជានា​យក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​។ ទី​១- អ្នក​ដែល​ទទួល​ឋានន្តរស័ក្តិ និង​មុខតំណែង​នោះ សុទ្ធតែ​ក្មួយៗ​និង​ប្អូនៗ​ដែល​យើង​បង្កើត​ទាំងអស់ ទី​២- មាន​ចំនួន​ច្រើនជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ពិធី​មុនៗ ទី​៣- ពិធី​ចុងក្រោយ​បំផុត​នៅក្នុង​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ បំពាក់​ឋានន្តរស័ក្តិ និង​ប្រគល់​លិខិត​តែងតាំង​មុខងារ​ជូន​ដល់​នាយទាហាន​ប្រមាណ​ជាជាង​១០០​រូប

ទីតាំងផ្សាយពាណិជ្ជកម្ម