ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុ និងការទទួលរងឈឺខ្លួនប្រាណដោយប្រការណាមួយ។

-កិច្ចការងារ៖ការធ្វើដំណើរប្រកបកិច្ចការងារឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀត ដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅអំឡុងពេលនេះលោកអ្នកឱ្យប្រយ័ត្នទៅលើបញ្ហាសុខភាព និងក្រៅពីនេះឱ្យប្រយ័តុ្នគ្រោះចាញ់បោកគេ។

-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។

-កិច្ចការងារ៖ចំណែកថ្ងៃនេះវិញការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីអាចទទួលរងការរិះគន់ ឬត្រូវគេស្តីបន្ទោសដោយប្រការណាមួយ ។

-កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេ ប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដោយសារភាពឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួន និង សមាជិកក្រុមគ្រួសារដោយប្រការណាមួយ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ប្រទាំងប្រទើសគ្នាច្រើន៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួន។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នកត្រូវចេះរៀបចំគ្រួសារ និង ប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាពេលក្រោយ។

-កិច្ចការងារ៖ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចសម្រុកបានហើយ ពីព្រោះថាផលតែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

 -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ បើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មី ឬ បើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានបញ្ហាល្អក់កករផ្លូវចិត្ត ថ្ងៃនេះអាចប្រែមកល្អូកល្អិននិងយល់ចិត្តគ្នាឡើងវិញ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុមនិងក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើនផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖  រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬ សម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយ ត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និង បញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចមានដំណឹងល្អថែមទៀតផង។

-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារមានការចម្រើនលូតលាស់ និង កំពុងកើតវាលកាលត្រជាក់ត្រជុំល្អប្រពៃ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួន។

-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕