អ្នកស្រាវជ្រាវ​អាមេរិក​វះកាត់​ប្តូរ​សួត​ជីវសាស្ត្រ​ចូលទៅក្នុង​សត្វ​ជ្រូក​ដោយ​គ្មាន​ផលប៉ះពាល់​

1705
ចែករម្លែក

​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​នៅក្នុង​ទិនានុប្បវត្តិ Science Translational Medicine ថា ពួកគេ​បាន​បង្កើត​សួត​ជីវសាស្ត្រ រួច​ដាក់​វា​ទៅក្នុង​សត្វ​ជ្រូក​ពេញវ័យ ដោយ​គ្មាន​ផលប៉ះពាល់​ផ្នែក​វេជ្ជសាស្ត្រ​។​

​លោក ចូ​ន នី​កូ​ឡាស និង លោក​ចាវ​គីន ខ​ត​ធី​ល​ឡា មកពី​សាកលវិទ្យាល័យ University of Texas Medical Branch (UTMB) បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ពួកគេ​បង្កើត​សរីរាង្គ​សួត​ជីវសាស្ត្រ​របស់​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍​មួយ ដែល​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​លើក​នេះ​គឺ​ពុំមាន​ផលប៉ះពាល់​នៅក្នុង​សត្វ​ជ្រូក​នោះទេ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​តេស្ត​តាមបែប​ស្តង់ដារ​មុនពេល​សាកល្បង​លើ​មនុស្ស​។​

​លោក នី​កូ​ឡាស សាស្ត្រាចារ្យ​ផ្នែក​សរីរាង្គ​ខាងក្នុង​និង​ជា​នាយករង​នៃ​មន្ទីរពិសោធន៍​ជាតិ​ហ្គា​វ​វេ​ស្តូ​ន (Galveston National Laboratory) នៅ​សាកលវិទ្យាល័យ UTMB បាន​និយាយថា “​គោលដៅ​ចុងក្រោយ​របស់​យើង​គឺ ផ្តល់​ជម្រើស​ថ្មី​សម្រាប់​មនុស្ស​ជាច្រើន​ដែល​កំពុង​រង់ចាំ​ការប្តូរ​សរីរាង្គ​”​។​

​សួត​ជីវសាស្ត្រ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​សួត​សត្វ​ផ្សេងៗ​ក្រៅពី​ជ្រូក ហើយ​ត្រូវបាន​ចិញ្ចឹម​នៅក្នុង​ម៉ាស៊ីន​ជីវសាស្ត្រ​រយៈពេល ៣០ ថ្ងៃ មុនពេល​ដាក់​វា​ទៅក្នុង​សត្វ​ជ្រូក​។

​ជ្រូក​ទាំងអស់​ដែល​ទទួល​សួត​ជីវសាស្ត្រ​នេះ គឺមាន​សុខភាព​ល្អ​ទាំងអស់​។ នៅ​២​សប្តាហ៍​ក្រោយ​ប្តូរ​សួត​នេះ​រួច សួត​ជីវសាស្ត្រ​បាន​បង្កើត​បណ្តាញ​សរសៃឈាម​ដ៏​មាំទាំ​បំផុត ដែល​ចាំបាច់​ដើម្បីឱ្យ​សួត​ដំណើរការ​៕ ដោយ៖ កញ្ញាដាលីស

សួត​ជីវសាស្ត្រ​ត្រូវបាន​ដាក់ចូល​ក្នុង​សត្វ​ជ្រូក​ដោយ​គ្មាន​ផលប៉ះពាល់

ទីតាំងផ្សាយពាណិជ្ជកម្ម