​ក្រុមហ៊ុន​ចំនួន​១០​របស់​ទីក្រុង​ហុងកុង​នឹង​មក​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ​

1136
ចែករម្លែក

​(​កំពង់ស្ពឺ​)៖​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​នាំ​ក្រុមការងារ​មកពី​ទីក្រុង​ហុងកុង​ដោយ​នាំ​ទាំង​ក្រុមហ៊ុន​កាត់​សម្លៀកបំពាក់​និង​ស្បែកជើង​ចំនួន​១០​មក​វិនិយោគ​នៅ​ចុងឆ្នាំ​២០១៧​និង​តម្រូវ​កម្មករ​កម្មការិនី​ប្រមាណ​១​ម៉ឺន​នាក់​។​

​លោក​វ៉ី​សំណាង​អ​ធិ​បាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា​នៅ​ចុងឆ្នាំ​២០១៧​មាន​ក្រុមហ៊ុន​មកពី​ទីក្រុង​ហុងកុង​មក​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ដើម្បី​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ចំនួន​១០​ក្រុមហ៊ុន​។​ជំ​ហ៊ាន​ដំបូង​មក​ចំនួន​៦​ក្រុមហ៊ុន​ដ​ម្រូ​វ​កម្មករ​កម្មការិនី​ចំនួន​៥.០០០​នាក់​ទៅ​៦.០០០​នាក់​។​លោក​បាន​បន្តថា​ដោយ​ខាង​ភាគី​ខាង​ទីក្រុង​ហុងកុង​មក​វិនិយោគ​នៅ​កម្ពុជា​គឺ​ពួកគាត់​ជឿទុកចិត្ត​លើ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​របស់​សម្តេច​ហ៊ុនសែន​នាយ​រដ្ឋមន្ត្រី​គឺមាន​សុខសន្តិភាព​ទើប​ធ្វើ​ឲ្យ​ខាង​ក្រុមហ៊ុន​របស់​ទីក្រុង​ហុងកុង​សម្រាច​មក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​វ៉ី​សំណាង​អ​ធិ​បាល​ខេត្តកំពង់ស្ពឺ​បាន​បន្តថា​ក្រុមហ៊ុន​រើសយក​ខេត្តកំពង់ស្ពឺ​មុនគេ​ព្រោះ​ខេត្តកំពង់ស្ពឺ​នៅ​ជិត​កំពុងផែ​ស្វា​យ័​ត​ខេត្ត​ព្រះសីហនុ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រៈ​នាំ​ចេញទៅ​បរទេស​។​ជាពិសេស​គឺ​បងប្អូន​កម្មករ​កម្មការិនី​មានចិត្ត​ស្មោះត្រង់​ក្នុង​ការងារ​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាត់​សម្លៀកបំពាក់​និង​ស្បែកជើង​យក​ខេត្តកំពង់ស្ពឺ​មុនគេ​៕​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​និង​ក្រុម​វិនិយោគ​ហុងកុង​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម