លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសៅរ៍ទី ៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថា ក្នុងរយៈពេលប្រាំបីខែនៃឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺកំពុងត្រូវការកម្មករប្រមាណបួនពាន់នាក់បន្ថែមក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសប្រមាណ១៧.០០០កន្លែងបន្ថែមទៀត។