ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយអាចនឹងមានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ និងមនុស្សនៅក្បែរខ្លួនផង គប្បីមានការអត់ធ្មត់ចិត្តបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះមានការប្រែប្រួលទាំងខាងអារម្មណ៍និងកិច្ចការងារ ហើយពិសេសនោះរាល់ការធ្វើអ្វីមួយតែងជួបនូវឧបសគ្គរារាំងមុខធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-ការធ្វើជំនួញ៖អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះជួបលើផ្លូវលំបាក និង មានបញ្ហាស្មុគស្មាញច្រើនបន្តិច។ក្រៅពីនេះមុនធ្វើអ្វីមួយតោងតែចេះគិតត្រិះរិះពិចារណាឱ្យបានល្អិតល្អន់បន្តិចពីព្រោះថាងាយជួបនូវផលលំបាកនៅគ្រាខាងមុខវិញណាស់។

-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្សសម្តីធ្ងន់ស្រាលដល់គ្នាផង៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងនេះដួងរាសីស្ថិតនៅក្នុងកម្រិតល្អជាមធ្យម ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយមិនពិបាកពេកនោះដែរ ពោលគឺមានកភាពលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាកក់ក្តៅជានិច្ច។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះកិច្ចការងារហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នកិច្ចការងារសំខាន់ៗពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់។

 -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីប្រែមកល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងមានការចម្រើនលូតលាស់ និង មានជោគសិរីគ្រាន់គាប់ប្រសើរ។

 -កិច្ចការងារ៖ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតនៅថ្ងៃនេះជួបនូវបញ្ហាស្មុគស្មាញ ហើយធ្វើអ្វីតែងជួបនូវក្រុមមនុស្សតាមរំខានជានិច្ច ។

-កិច្ចការងារ៖ការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងសោះឡើយ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។

-កិច្ចការងារ៖ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើន ហើយត្រូវចងចាំថាទោះទៅទីណាកក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។ត្រូវគិតថាបញ្ហាមួយចំនួនកើតឡើងជារឿងធម្មតារបស់ជីវិតមនុស្សយើង។

 -ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា រីឯបញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នាថ្ងៃនេះដំណើរជីវិតបានចាប់ផ្តើមភ្លឺថ្លាពិសេសស្រ្តីធ្វើអ្វីមួយគឺតែងឆ្លើយតបជាផលគ្រាន់កក់ក្តៅ។

-កិច្ចការងារ៖ដោយឡែកការប្រកបការងារនៅថ្ងៃនេះវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះ ជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ បើកធ្វើជំនួញតូចធំបំផុត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើមានបញ្ហាតូចធំតែងអាចដោះស្រាយចេញដោយងាយស្រួលថែមទៀត។

 -កិច្ចការងារ៖បើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះរឿងរាវមួយចំនួនបានចូលយាយី ហេតុនេះបើមិនចេះប្រើបញ្ញាដោះស្រាយ ទេរឿងរាវខ្លះតូចសោះប្រែរីកជាធំជាក់ជាពុំខាន ។

-កិច្ចការងារ៖ការប្រកបការងារនាពេលនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកតោងតែចងចាំថាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើសមិនចេះចប់មិនចេះហើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិរបស់លោកអ្នកមានបញ្ហារដិបរដុបក្នុងពេលព្រឹកច្រើនបន្តិច ប៉ុន្តែឈានដល់ថ្ងៃបានផ្លាស់ប្តូរមកប្រសើរឡើងវិញ។

ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើមានឯកសារអ្វីត្រូវចេះត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ ក្រែងជួបបញ្ហាពិបាកណាមួយនាំ រែកពន់នាគ្រាខាងមុខ។ក្រៅពីនេះបើណាត់ជួបនរណាម្នាក់ក៏តែងអាចកើតលេចចេញជារឿងរាវណាមួយផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរលោកអ្នកជួបបញ្ហាមិនល្អ និង មានការរិះគន់ពីអ្នកដទៃច្រើន ដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហាប្រទាំងប្រទើស។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំលោកអ្នកមានការប្រឆាំងគ្នាច្រើនដូចនេះនាំឱ្យកើតការប្រទាំងប្រទើសមិនតិចឡើយ៕

 

ឆ្នាំកុរ

 

ក្នុងថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះមានជោគមានជ័យ ហើធ្វើអ្វីតែងមានក្រុមមនុស្សជួយជ្រោមជ្រែង និង អាណិតស្រឡាញ់ច្រើនដែរ។

-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕