ចិន​ដាក់​នាវា​សង្គ្រោះ​ឱ្យ​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍​នៅ​កោះ​Spratly​នៅ​សមុទ្រ​ចិន​ខាងត្បូង

3021
ចែករម្លែក
  • 16
    Shares

​រូបភាព​ពី​ផ្កាយរណប​ចុងក្រោយ​បំផុត​នេះ បង្ហាញ​ការកសាង​ទីតាំង​យោធា​របស់​ចិន​នៅលើ​កោះ​ថ្ម​ប៉ប្រះ​ទឹក Zamora នោះ ត្រូវបាន​បញ្ចប់​កសាង​សង់​ស្ទើរតែ​ទាំងស្រុង​។​ ទូរទស្សន៍​CNBC បាន​រាយការណ៍​ថា​ចិន​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នាវា​និង ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​នៅលើ​កោះ Zamora​និង​កោះ​ថ្ម​ប៉ប្រះ​ទឹក​​ចំនួន​២​ទៀត​ផ្សេងទៀត​ដែល​អះអាង​កាន់កាប់​ដោយ​ហ្វីលីពីន​។​

​ចិន​បានប្រកាសថា​ខ្លួន​កំពុង​បញ្ជូន​នាវា​មួយ​ក្នុងចំណោម​នាវា​រុករក​និង​សង្គ្រោះ​ដ៏​ទំនើប​ជាច្រើន​គ្រឿង​ទៅកាន់​កោះ Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ចំណាត់​​ការ​មួយ​ត្រូវបាន​គេ​មើលឃើញថា​ជា​វិធី​មួយ​ដើម្បី​បញ្ជាក់​អះអាង​សិទ្ធិ​កាន់កាប់​ទឹកដី ចំពេល​មាន​ភាព​តានតឹង​ជុំវិញ​ដែនទឹក ដែលមាន​ជម្លោះ​នៅ​សមុទ្រ​នេះ ។​

​កាសែត​ចិន​China Daily បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា នាវា​ចិន ឈ្មោះ​Nan Hai Jiu 115 នេះ​បានចេញ​ដំណើរ​ពី​ខេត្ត​កោះ​Hainan របស់​ចិន ទៅកាន់​កោះ​Zamora កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​កោះ​Zamora គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ​សិប្បនិម្មិត​ធំជាងគេ​បំផុត​ចំនួន​៣​របស់​ចិន នៅ​ប្រជុំ​កោះ​Spratly​។ វា​ស្ថិតនៅ​ចម្ងាយ​១៩​គីឡូម៉ែត្រ​ពី​កោះ​Pagasa ឬ​កោះ Thitu ដែលជា​កោះ​ដ៏​ធំ​បំផុត​ក្នុងចំណោម​កោះ​៩​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​សារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា​នាវា​នេះ​នឹងត្រូវ​បានឱ្យ​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍ នៅ​កោះ Zamora ហើយ​នេះ​ជាការ​ដាក់ពង្រាយ​កងក​ម្លាំ​ង​ទ័ព​សង្គ្រោះ​របស់ខ្លួន​ជា​លើក​​ដំបូង​នៅ​ប្រជុំ​កោះ​Spratly នេះ​៕ដោយ៖សុខា/sn

ចិន​ដាក់​នាវា​សង្គ្រោះ​ឱ្យ​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍​នៅ​កោះ​Spratly​នៅ​សមុទ្រ​ចិន​ខាងត្បូង 

ទីតាំងផ្សាយពាណិជ្ជកម្ម