ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ដក់
កិរិយាសព្ទ
ដាក់អ្វីៗ ក្នុងថ្នក់
ដក់ផ្លែត្របែក ។
តាំងនៅ, មាននៅ
ទឹកដក់ក្នុងថ្លុក ។
ឋានបទ្ម
(ឋាន៉ៈបត់)
នាមសព្ទ
(បា. សំ.; បា. ឋាន + បទុម; សំ. ស្ថាន “ទី, ទីតម្កល់ + បទ្ម “ឈូក” ) ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថាឋានបទ្ម បានដូចគ្នា
ឋានបទ្មទ្រព្រះពុទ្ធរូប, ឋានបទ្មទេវរូប ។
ឌុដាន់
កិរិយាសព្ទ
(ស. ដុដ័ន អ. ថ. ឌុដាន់ គុ. “ដែលរឹងត្អឹង ស្ដីថា, ហាមប្រាមមិនស្ដាប់; កាច”) រំអុកឲ្យ, និយាយកកែកករ ។ រករឿងរកហេតុ, និយាយរុកកួន, និយាយចាក់រុក, ញុះញង់ ។ ច្រើនប្រើក្លាយមកជា ឌុកដាន់ ។
វឌ្ឍកី
(វ័ត-ឍ:–)
នាមសព្ទ
(បា.; សំ. វធ៌កី) ជាងឈើ ។ វឌ្ឍកីកម្ម (បា. វឌ្ឍកិ–) ការជាងឈើ, ការងាររបស់ជាងឈើ ។ វឌ្ឍកីហត្ថ (បា. វឌ្ឍកិ–) ហត្ថជាងឈើ, ហត្ថខ្នាត។ល។
ណាំនួន
គុណសព្ទ
(ស. និមន្វល អ. ថ. និមនួន ឬ នុ់មនិម) ល្មមល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន
ដំណើរណាំនួន, ឫកពាណាំនួន ។