តួ​ក​គី​ប្តេជ្ញា​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​ក្រុម​រដ្ឋមន្ត្រី​តួ​ក​គី​

3035
ចែករម្លែក

​ក្រសួងការបរទេស​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ទី​១​សីហា​បាន​ប្តេជ្ញា​ថា​នឹង​សងសឹក​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅលើ​ក្រុម​រដ្ឋមន្ត្រី​តួ​ក​គី​ចំពោះ​ករណី​​ដាក់ទោស​បន្ត​ទៅលើ លោក Andrew Brunson អាចារ្យ​គ្រិស្តសាសនា​ជនជាតិ​អាមេរិក​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​តួ​ក​គី​នេះ​បាន​និយាយថា​”​ការឆ្លើយតប​នឹងត្រូវ​ធ្វើ​ដោយ គ្មាន​ការពន្យារពេល​ដើម្បី​ប្រឆាំងនឹង​រំលោភបំពាន​នេះ “​។​

​ក្រសួងការបរទេស​នេះ បាន​ថ្កោលទោស​ក្រសួង​រតនាគារ​អាមេរិក និង​បាន​អំពាវនាវ​ឱ្យ​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​នេះ​វិញ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា ” ការដាក់ទណ្ឌកម្ម​នេះ “​មិន​អនុលោម​ទៅតាម​ស្ថានភាព​ជាក់ស្តែង ហើយ វា​ក៏​មិនមែនជា​គំនិត​នៃ​ច្បាប់​និង​យុត្តិធម៌​នោះទេ ” ។​

​ក្រសួង​ដដែល​នេះ បាន​និយាយថា “​គ្មាន​ការសង្ស័យ​ទេ​ដែលថា​ការសម្រេចចិត្ត​នេះ គឺជា​ការផ្ទុយ​ទៅនឹង​ទំនាក់ទំនង​របស់​យើង ជាមួយ​សហរដ្ឋអាមេរិក​ហើយ វា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងន័យ​ស្ថាបនា​ដែល​កំពុង​បន្តធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​២ “​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួង​រតនាគារ​អាមេរិក​បាន​និយាយថា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​តួ​ក​គី​លោក Abdulhamit Gul និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី លោក​Suleyman Soylu បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ក្រុម​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការចាប់ខ្លួន​និង​ឃុំខ្លួន លោក Andrew Brunson ។​

​កាលពី​ថ្ងៃ​អង្គារ​តុលាការ​តួ​ក​គី បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍​សុំ​ដោះលែង​ពី​ឃុំខ្លួន​ក្នុងផ្ទះ​របស់ លោក Andrew Brunson នៅ​អំឡុង​ការកាត់ទោស​លោក ពីបទ​ធ្វើ​សកម្មភាព​ភេរវកម្ម​៕ដោយ៖សុខា/sn

ទាហាន​តួ​ក​គី​ឈរ​យាម​នៅ​ផ្លូវ​ចូល​តុលាការ​នៅ​ទីក្រុង​Aliaga ក្នុងអំឡុង​វិនិច្ឆយ​ទោស លោក Andrew Brunson កាលពី​ថ្ងៃទី​១៨​ខែកក្កដា​​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម