កូរ៉េខាងត្បូង​ប​ញ្ជូ​នាវាចម្បាំង​ទៅ​លី​ប៊ី បន្ទាប់ពី​ជនជាតិ​កូរ៉េខាងត្បូង​និង​ហ្វីលីពីន​ច្រើន​នាក់ ត្រូវបាន​ចាប់ពង្រត់​

946
ចែករម្លែក

រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២សីហាថាខ្លួនបានបញ្ជូននាវាចម្បាំងមួយទៅកាន់ប្រទេសលីប៊ីនៅក្នុងការបង្ហាញកម្លាំងដើម្បីធានាឱ្យមានការដោះលែងជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ពង្រត់ជាមួយនឹងជនជាតិហ្វីលីពីន៣នាក់ នៅប្រទេសអាហ្វ្រិកខាងជើងនេះ។

ក្រុមមន្ត្រីបាននិយាយថា នាវាចម្បាំងMunmu the Great ដែលចូលរួមប្រតិបត្តិការប្រឆាំងអំពើចោរកម្មនេះបានកំពុងធ្វើដំណើរទៅកាន់ប្រទេសលីប៊ី ។

អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយប្រាប់សារព័ត៌មានបារាំងថា “បន្ថែមលើការបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារនាវាពាណិជ្ជកម្មនោះ នាវាចម្បាំងនេះក៏បានត្រៀមខ្លួនផងដែរសម្រាប់តម្រូវការនៃការគាំទ្រដោយយោធា។

វិស្វករជនជាតិហ្វីលីពីន៣នាក់នេះ និងជនជាតិកូរ៉េខាងត្បូងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងការវាយប្រហារមួយនៅកន្លែងអនុវត្តគម្រោងទឹកមួយនៅប្រទេសលីប៊ីភាគខាងលិចកាលពីខែថ្ងៃទី៦ខែកក្កដា។

លោក Kim Eui-kyeom អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ” រដ្ឋាភិបាលកូរ៉េខាងត្បូងបានរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលលីប៊ីនិងក្រុមប្រទេសជាសម្ពន្ធមិត្តផេ្សងៗទៀតដូចជា ហ្វីលីពីននិង សហរដ្ឋអាមេរិក ដើម្បីធានាបាននូវសុវត្ថិភាពនិងការដោះលែងនេះ។

ចាប់តាំងពី អតីតមេដឹកនាំផ្តាច់ការលីប៊ី លោក Moamer Kadhafi ត្រូវបានទម្លាក់ចេញពីអំណាចហើយត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មកមកនោះ ក្រុមកម្មករបរទេស និងក្រុមអ្នកការទូតបរទេសជាញឹកញយ បានក្លាយជាគោលដៅនៃការចាប់ពង្រត់និងវាយប្រហារដោយក្រុមជនសកម្មប្រយុទ្ធឬក្រុមជីហាដ និង ក្រុមរដ្ឋអ៊ីស្លាម
(ក្រុមISIS)៕ដោយ៖សុខា/sn

ជនជាតិហ្វីលីពីន៣នាក់ និងជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ពង្រត់នៅលីប៊ី កាលពីខែកក្កដានេះ ត្រូវបានគេឃើញក្នុងវិដេអូមួយដែលផ្តល់ដោយក្រុមអ្នកស៊ើបអង្កេតមួយ

 

ទីតាំងផ្សាយពាណិជ្ជកម្ម