​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រសើរ​

​គុណសព្ទ​

(​សំ​. ប្រ​ឝ​ស្ដ​; បា​. បស​ត្ថ​) ល្អ​កន្លង​, ប្រពៃ​ពេក​, ត្រកាល​, ថ្លៃថ្លា​, ដែល​គួរ​សរសើរ​, គួរ​ស្ងើច​
​ទ្រព្យ​ប្រសើរ​, ចំណី​ប្រសើរ​, មនុស្ស​ប្រសើរ ។​

​ផលិតកម្ម​

(​ផៈ​លិ​តៈ​—)

​នាមសព្ទ​

(​បា​. ផលិត + កម្ម​) ការបង្កើត​ផល​, ការធ្វើ​ឲ្យ​បាន​ផល​, ការបង្ហាញ​ឬ​បញ្ចេញ​ផល​ឲ្យ​ឃើញជាក់ស្ដែង​, អំពើ​ដែល​នាំ​ឲ្យ​បានសម្រេច​ផល ( បារ​. Production ) ។​

​ពងបង្កួយ​

គុណសព្ទ​

(​ព​. ប្រ​.) ដែល​នៅ​ច្រុបៗ​មិនទាន់​ងំ​ល្អ គឺ​ស្ទើរ​ឆៅ​ស្ទើរ​ឆ្អិន​
​បាយ​ពងបង្កួយ ។​

​មក្លឿ​

(​មៈ​—)

​នាមសព្ទ​

(​ស​. មះ​​ក្ល្ចឺ អ​. ថ​. ម៉ៈ​ក្លឿ​) ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ផ្លែ​ប្រើ​ជា​គ្រឿង​ជ្រលក់​សំពត់​យក​ព័ណ៌​ខ្មៅ​, ខ្លឹម​មាន​សម្បុរ​ខ្មៅ សាច់​រឹង​ប្រើ​ធ្វើជា​ការ​ឈើ​រាយរង​បាន​
​សំពត់​ជ្រលក់​មក្លឿ​; សរសេរ​ជា មាក់ក្លឿ ក៏មាន​; ខ្មែរ​ហៅ ខ្មួញ ជា​គូ​គ្នា​នឹង ខ្មាញ់ ។​

​យង់ឃ្នង​

​គុណសព្ទ​

​ទ្រើសឃ្នង​, ហៅហាន​
​កាច​យង់ឃ្នង​, ព្រហើន​យង់ឃ្នង​, សាហាវយង់ឃ្នង ។​