ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រកេត​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ រកូត ថា : រកេតរកូត រកូត​តូច​ខ្លះ​ធំ​ខ្លះ​ខ្ពស់​ខ្លះ​ទាប​ខ្លះ​ចម្រុះ​គ្នា​មិន​រៀបរយ​
​ផ្នូរខ្មោច​រកេតរកូត​, ដំបូក​ត្រោក​រកេតរកូត​ពេញ​វាល ។​

ស្ងួន​

​កិរិយាសព្ទ​

​ថ្នម​, ​ថ្នាក់ថ្នម​, ​ថ្និតថ្នម​; ប្រយ័ត្ន​, ​ថែទាំ​ដោយ​ប្រយ័ត្ន​; សំចៃ ។ ស្ងួនគ្រង គ្រប់គ្រង​រក្សា​ដោយ​ថ្នម​, ​ដោយ​ប្រយ័ត្ន ។ ស្ងួនចិត្ត ថ្នមចិត្ត ។ ស្ងួនចំណី ប្រយ័ត្ន​ចំណី គឺ​មិន​ហ៊ាន​បរិភោគ​ចំណី​ដែលជា​ទំនាស់​នឹង​រោគ ។ ស្ងួនទ្រព្យ សំចៃទ្រព្យ ។​

គុណសព្ទ​

​ដែល​គួរ​ថ្នាក់ថ្នម ឬ​អ្នក​ដែល​គួរ​ឲ្យ​ថ្នមចិត្ត​
​ស្ងួនពិសី​, ​ស្ងួនពុំងា ឬ ស្ងួនភ្ងា​, ​ស្ងួនព្រលឹង​, ​មាសស្ងួន​, ​ស្រី​ស្ងួន​, . . . ( សម្រាប់​ហៅ​ស្ត្រី​ជាទី​ស្រឡាញ់ ច្រើន​ប្រើ​ក្នុង​កាព្យ ) ។​
​ព​. ទ​. បុ​. ​ស្រឡាញ់​ខ្លួន​ត្រូវ​ស្ងួនចំណី ស្រឡាញ់​ស្រី​ត្រូវ​ថ្នមចិត្ត ( សេចក្ដី​ងាយ មិនបាច់​អធិប្បាយ ) ។​

​នាមសព្ទ​

​ដែល​គួរ​ថ្នាក់ថ្នម ឬ​អ្នក​ដែល​គួរ​ឲ្យ​ថ្នមចិត្ត​
​ស្ងួនពិសី​, ​ស្ងួនពុំងា ឬ ស្ងួនភ្ងា​, ​ស្ងួនព្រលឹង​, ​មាសស្ងួន​, ​ស្រី​ស្ងួន​, . . . ( សម្រាប់​ហៅ​ស្ត្រី​ជាទី​ស្រឡាញ់ ច្រើន​ប្រើ​ក្នុង​កាព្យ ) ។​
​ព​. ទ​. បុ​. ​ស្រឡាញ់​ខ្លួន​ត្រូវ​ស្ងួនចំណី ស្រឡាញ់​ស្រី​ត្រូវ​ថ្នមចិត្ត ( សេចក្ដី​ងាយ មិនបាច់​អធិប្បាយ ) ។​

​ហត់​

​កិរិយាសព្ទ​

​ដកដង្ហើម​ខ្លីៗ​ញាប់ៗ​ប្រផុតប្រផើយ​ដោយ​ខ្សោយកម្លាំង​ព្រោះ​រត់​ជាដើម​
​ខំប្រឹង​រត់​ទាល់តែ​ហត់​។ ហត់នឿយ ឬ​នឿយហត់ នឿយ​ខ្លាំង​ដល់​ហត់​ម្តងៗ ។​

​គុណសព្ទ​

​ដកដង្ហើម​ខ្លីៗ​ញាប់ៗ​ប្រផុតប្រផើយ​ដោយ​ខ្សោយកម្លាំង​ព្រោះ​រត់​ជាដើម​
​ខំប្រឹង​រត់​ទាល់តែ​ហត់​។ ហត់នឿយ ឬ​នឿយហត់ នឿយ​ខ្លាំង​ដល់​ហត់​ម្តងៗ ។​

អាប៉ោង​

​នាមសព្ទ​

(​ស​. ល​. អី​ប៉ោង អ​. ថ​. អ៊ី​ប៉ូង​) ឈ្មោះ​ជូតកម្ម​មួយ​យ៉ាង លេង​ស៊ីសង​ដោយមាន​មេ​បង្វិល​ឲ្យ​វិល​ឈរ ហើយ​គ្រប​បំបាត់​មិន​ឲ្យ​ឃើញ​, លុះ​បើក​គម្រប​ឡើង ទើប​ដឹងថា​ត្រូវ​ស៊ី​ត្រូវ​សង​តាម​លក្ខណៈ​ដែល​កំណត់​
​បាញ់អាប៉ោង បង្វិល​មេអាប៉ោង​ឲ្យ​វិល ។​
​ចាក់​អាប៉ោង ដាក់​ប្រាក់​ក្រយាតំណាំង​ក្នុង​ល្បែង​អាប៉ោង ។ (​ព​. កា​.)
​អាប៉ោង​ជា​ជូតកម្ម​មួយ អ្នក​ចាក់​រងួយ​ព័ទ្ធជុំវិញ ច្រើនតែ​ខាង​មេមាន​ចំណេញ អ្នក​ចាក់​ឈ្លក់​ចេញ​ប្រាក់​ចាក់​លេង ។ អ្នក​ចាក់​អស់ប្រាក់​ពី​ហោប៉ៅ ជួន​នៅ​ខ្ចី​គ្នា​ចាក់​មិន​លែង ចាក់ៗ​អស់ប្រាក់​រលីងធេង ចំបែង​មក​ផ្ទះ​ដេក​ព្រួយចិត្ត ។​

​អ្នក​

(​នាក់​)

​បុស​សព្វនាម​

(​ពាក្យ​ខ្មែរ​បុរាណ​ព្រេងព្រឹទ្ធ​សព្វថ្ងៃនេះ​ប្រើ​ជា​អញ្ញត្រសព្ទ​) ពាក្យ​ប្រើ​ជា​ជំនួស​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​និយាយ​ទៅរក​ក្នុង​ទី​ចំពោះមុខ សម្រាប់​ប្រជាពលរដ្ឋ​ហៅ​គ្នា​ដោយ​សេចក្ដី​គួរសម មិន​ចេញ​ឈ្មោះ​បុគ្គល​នោះ (​ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី​)
​អ្នក​អញ្ជើញ​ទៅណា ? អញ្ជើញ​អ្នក​ចូល​អង្គុយលេង​សិន ! អ្នកស្រី​សុខ​សប្បាយ​ទេ​ឬ​?
​សាធារណជន​ហៅ​បងថ្លៃ​ក៏​ប្រើពាក្យ អ្នក ដែរ ។ ប្រើ​ជា​ពាក្យ​នាំមុខ​ឈ្មោះ​បុគ្គល​ក៏បាន​
​អ្នកទេព​, អ្នកនន្ទ​, អ្នកចន្ទ​, អ្នកសុខ ។ ទំនៀម​សាធារណជន​ខ្មែរ​ក្នុងសម័យ​ពី​ដើម មុន​សម័យ​បច្ចុប្បន្ននេះ​, បើ​បុរស​ណា​បាន​បួស​ជា​ភិក្ខុ​ហើយ​សឹក​មក ត្រូវ​ហៅ អ្នក (​អ្នក​សោម​, អ្នក​សម​); បើ​បាន​បួស​ជា​សាមណេរ​ហើយ​សឹក​មក​ត្រូវ​ហៅ ជី (​ជី​មាស​, ជី​មិត្រ​); បើ​មិនបាន​បួស​សោះ​ទេ ត្រូវ​ហៅ ចៅ ( ចៅ​ប្រាក់ ចៅ​មាស ); បើ​នៅ​ជំទង់ ឬ​នៅ​កំលោះ​ហៅ អា ។ ដោយហេតុនេះ ទើប​មាន​ពាក្យ​ចាស់ទុំ​ខ្លះ និយាយ​បង្អាប់​គ្នា​ថា បួស​ឲ្យ​តែ​ព្រះពុទ្ធ​ឲ្យ​ងារ គឺ​បួស​ហើយ​សឹក​មក​គ្មាន​ចេះ​អ្វី បួស​យកតែ​ងារ អ្នក ឬ ជី ប៉ុណ្ណោះ ។​

​នាមសព្ទ​

(​ជា​អញ្ញត្រសព្ទ​) បុគ្គល​, ជន​, មនុស្ស ។​
​ពាក្យ​សម្រាប់​នាំមុខ​សព្ទ​ដទៃ​, ប្រើ​បាន​តាម​គួរ​ដល់​ការប្រកប​, ដូចជា អ្នកការ ឬ អ្នកកាន់ការ , អ្នកធ្វើការ បុគ្គល​ដែល​ធ្វើការ​ឬ​ដែល​កាន់ការ ។ អ្នកកីឡា បុគ្គល​ដែល​លេងល្បែង​កម្សាន្ត​ចិត្ត ។ ព​. ស​. ស​. ជន​អ្នក​លេងល្បែង​មាន​ប្រយោជន៍ តាម​សម័យនិយម ។ អ្នកក្រ ជន​ដែល​ក្រ​ទ្រព្យ ។ អ្នកក្រុង ជន​ដែល​នៅក្នុង​ក្រុង ។ អ្នកក្លាហាន បុគ្គល​ក្លាហាន ។ អ្នកខ្លាច ជន​ដែល​ខ្លាច ។ អ្នកខ្លៅ បុគ្គល​ខ្លៅ ។ អ្នកខ្លះ ជន​ខ្លះ ។ អ្នក​គ្រួ ជន​ដែល​ចម្អិន​ភោជនាហារ ( អារាលិក​ឬ អាឡារិក ) ។ អ្នកចេះ បុគ្គល​មានចំណេះ ។ អ្នកចោទ បុគ្គល​ដែល​ចោទប្រកាន់ ឬ​ដែល​ដាក់​ចំណោទ ។ អ្នកចម្ការ មនុស្ស​ដែល​ធ្វើ​ចម្ការ ។ អ្នកឆ្លើយ ជន​អ្នកឆ្លើយ​។​អ្នកជា ភុជិស្សជន ។ អ្នកជំនួញ ជន​ដែល​ធ្វើ​ជំនួញ​។​អ្នកឈ្លប បុគ្គល​ដែល​ឈ្លប​។ អ្នកដឹង ជន​ដែល​ដឹង ។ អ្នកតូច បុគ្គល​ដែល​តូច​ជាងគេ ។ អ្នកទាប បុគ្គល​ដែល​ទាប​ថោក ។ អ្នកទេសន៍ បព្វជិត​ដែល​ចេះ​ទេសន៍ (​ធម្មកថិក​) ។ អ្នកធំ បុគ្គល​ជាធំ (​ឥស្សរជន​) ។ អ្នកបួស ជន​ដែល​បួស (​បព្វជិត​) ។ អ្នកប្រាជ្ញ បុគ្គល​ដែលមាន​ប្រាជ្ញា​ស្គាល់​ខុសត្រូវ ។ អ្នកផ្សារ ជន​ដែល​មានផ្ទះ​លំនៅ​ក្នុង​ប្រជុំ​ផ្សារ ឬ​ដែល​លក់ទំនិញ​ក្នុង​ផ្សារ ។ អ្នកព្រៃ ជន​ដែល​នៅក្នុង​ស្រុក​ព្រៃ​។​អ្នកភ្លេង មនុស្ស​ដែល​ចេះ​ភ្លេង​ឬ​ដែល​លេងភ្លេង ។ អ្នកមាន អ្នក​ដែលមាន​ទ្រព្យ​ច្រើន ។ អ្នកមុខអ្នកការ ជន​ដែល​មានមុខ​មានឈ្មោះ​និង​ជន​ដែលមាន​មុខការ​ឬ​ដែលជា​ប្រមុខ​ក្នុង​កិច្ចការ ។ អ្នករក ជន​ដែល​រក​; ជន​ដែល​ខំប្រឹង​ធ្វើការ​រកស៊ី ។ អ្នករាជការ មនុស្ស​ដែល​ធ្វើ​រាជការ ។ អ្នករៀន ជន​ដែល​កំពុង​រៀន​, សិស្ស​រៀន ។ អ្នកលេង ជន​ដែល​លេងល្បែង​; ជន​ដែល​ប្រព្រឹត្ត​តែ​ខាង​ការលេង​… (​មាន​ច្រើន​ប្រភេទ​) ។ អ្នកស៊ើប ជន​ដែល​ស៊ើបការណ៍ ។ អ្នកស្រុក ជន​ដែល​នៅក្នុង​ស្រុក​; ប្រជុំជន​ឬ​ពួក​ជន​ក្នុងស្រុក​នីមួយៗ ។ អ្នកស្រែ ជន​ដែល​ធ្វើស្រែ ។ អ្នកអស់ហ្នឹង ជន​អស់ហ្នឹង ។ អ្នកឧកញ៉ា (​ម​. ព​. ឧកញ៉ា​) ។​ល​។​