ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខន្ទរា
(ខ័ន-ទៈ-រា)
នាមសព្ទ
ឈ្មោះរោគកើតក្នុងបំពង់ក ហើមចេញមកក្រៅ
រោគកន្ទរា ។
ងងុល
កិរិយាវិសេសន៍
ដែលសំយុងមុខជជ្រុលមិនងើប
ដើរងងុល, ស្រវឹងស្រាងងុល; ដំណើរងងុល ។ ប្រើជា កិ. ក៏បាន : កុំងងុលពេក, កំពុងងងុលខ្លាំងណាស់ ។
គុណសព្ទ
ដែលសំយុងមុខជជ្រុលមិនងើប
ដើរងងុល, ស្រវឹងស្រាងងុល; ដំណើរងងុល ។ ប្រើជា កិ. ក៏បាន : កុំងងុលពេក, កំពុងងងុលខ្លាំងណាស់ ។
ចំណោត
នាមសព្ទ
ទី, កន្លែងដែលចោត
ចំណោតច្រាំង, ចំណោតភ្នំ ។
ដក់ដឿ
នាមសព្ទ
ដង្កូវនាងដែលគេស្ងោរស្រាវយកសរសៃសូត្ររួចហើយ ។
វឌ្ឍន
(វ័ត-ឍ:ន:)
នាមសព្ទ
(បា. វឌ្ឍន; សំ. វទ៌្ធន ឬ វធ៌ន) សេចក្ដីចម្រើន; ការលូតលាស់; ដំណើរដុះដាល; ដំណើរកើតកាលវាលគុម្ព ។ ព. ផ្ទ. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើឬការងារដែលនាំឲ្យចម្រើនផលប្រយោជន៍ ។ វឌ្ឍនកាល ឬ –សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើនប្រយោជន៍ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌ឬសភាវៈដែលនាំឲ្យកើតសេចក្ដីចម្រើន។ វេវ. វប្បធម៌ ។ វឌ្ឍនភាព ភាវៈឬដំណើរនាំឲ្យចម្រើន ។ វឌ្ឍនាការ (បា. < វឌ្ឍន + អាការ) អាការនៃសេចក្ដីចម្រើន ។ល។