ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ពងបែក
នាមសព្ទ
ឈ្មោះរោគមួយប្រភេទកើតជារលកកែវពងហើយបែកៗហើយផ្ដួចពងឡើងទៀត
រោគពងបែក ។
មគធពាក្យ
(មៈគៈធៈពាក)
នាមសព្ទ
(សំ. បា. មគធ + វាក្យ) សម្ដីអ្នកមគធៈ, សម្ដីរបស់ជនជាតិមគធៈ ( ម. ព. មគធភាសា ) ។
រក៍
(រ)
កិរិយាសព្ទ
រក ។ ពាក្យសមញ្ញសម្រាប់និយាយរំហ័ស
មក៍:ក៍អី ? ដើររក៍សព្វអន្លើហើយ មិនឃើញទេ ។
ស្ងើច
កិរិយាសព្ទ
កោត, សរសើរ, នឹកស្ញែងក្នុងចិត្ត
ស្ងើចចំណេះគេ, ស្ងើចប្រាជ្ញាគេ; នឹកស្ងើចក្នុងចិត្ត ។
អាមសូល
(—ម៉ៈ—)
នាមសព្ទ
(បា. < អាម “ឆៅ” + សូល “ការចាក់ដោត”; សំ. អាមឝូល) ជំងឺចុកសៀតពោះ; ជំងឺចុកពោះ (បណ្ដាលអំពីការបរិភោគអាហារឆៅជាដើម) ។ ព. កា. ដាស់តឿនឲ្យស្គាល់អាម័យនិងអនាម័យ
អាមសូលជារោគចុកសៀតពោះ កើតព្រោះអាហារស្រស់ឆៅៗ គួរស្ទាបស្ទង់មើលកុំសៅដៅ ជួនមេរោគនៅនោះក៏មាន ។ ចាស់ថាថ្នមខ្លួនស្ងួនចំណី ថ្នមស្រីកុំប្រើការឈ្លានពាន អាម័យត្រូវចៀសកុំឲ្យមាន ទោះឃ្លានត្រូវមើលសិនសឹមស៊ី ។ ត្រូវតែឲ្យមានអនាម័យ រាល់យប់រាល់ថ្ងៃត្រូវសម្ភី រក្សាខ្លួនប្រាណជន្មជីវី ដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន ។