រថយន្ត​ដឹក​សម្ភារ​តន្ត្រីសម័យ​ដាច់​កង់​មុខ​ក្រឡាប់​ប៉ះ​ជើង តែ​សំណាង​គ្មាន​អ្នករងរបួស​

955
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​សម្ភារ​ភ្លេង​បានដាច់​កង់​បណ្តាលឲ្យរេ​ចង្កូត​ធ្លាក់​ប្រឡាយ​ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២០ អា ស្ថិត​នៅក្នុង​ភូមិ​ប្រ​ធា​តុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​អ្នកបើករថយន្ដ​ឈ្មោះ ចាន់ វិ​រៈ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​បឹង​ច្រាំ ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​អ្នកបើករថយន្ត​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​បើករថយន្ដ​ដឹក​សម្ភារតន្ត្រីសម័យ​ដើម្បី​ទៅលេង​នៅ​ស្រុក​ស្អាង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០A​ទិសដៅ​ពី​លិចទៅ​កើត។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ដ​ដាច់​កង់​មុខ​ផ្នែក​ខាងស្ដាំ​ធ្វើឲ្យ​រថយន្ដ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ប៉ះ​ជើង​តែម្ដង តែ​មិន​បណ្ដាលឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ តែដោយសារ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​សាធារណៈ ទើប​ឲ្យ​ម្ចាស់​រថយន្ដ​ហៅ​រថយន្ដ​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ