ដោយៈ គង់ហេង/ កំពង់ចាម៖ លទ្ធផល នៃការចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទ ល្មើសជលផលគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តចំនួន បី នៃអធិការដ្ឋានរដ្ឋបាលជលផល មេគង្គ នារដូវបិទនេសាទប្រចាំសប្តាហ៍ទី២ ខែកញ្ញានេះ។
លោក ភួង ទីណា នាយរងអធិការរដ្ឋបាលមេគង្គ បានប្រាប់ដឹងនៅថ្ងៃទី ១១ កញ្ញាថាៈ ក្រោមកិច្ចសហការ រវាងខណ្ឌរដ្ឋបាលជលផល ក្រចេះ,ត្បូងឃ្មុំ និងកំពង់ចាម កម្លាំងយើងបង្រ្កាប និងរឹបអូសបានៈ លូស្បៃមុងចំនួន ៨៧ មាត់,របាំងស្បៃមុងប្រវែង ២.៦៤៦ ម៉ែត្រ,បង្គោលឬស្សីចំនួន២.៤២៤ ដើម,លែងកូនត្រីចំនួន ៣០៩ គីឡូក្រាម, ឧបករណ៍រ៉ាវចំនួន ២១ មាត់,របាំងសាច់រ៉ាវចំនួន ៧៣៥ ម៉ែត្រ, ដាយចាប់ត្រីចំនួន បួន វង់ និងឧបករណ៍ឆក់ត្រីចំនួន បួន គ្រឿង៕ V / N