តុលា​ការបើក​ការស៊ើបអង្កេត​ករណី​ទណ្ឌិត សោម ឯក ហែក​គុក​រត់​កាលពី​ចុងឆ្នាំ​២០១៦

1170
ចែករម្លែក
  • 36
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ករណី​ទណ្ឌិត​ឈ្មោះ សោម ឯក ហៅ ជា គឹមហួន ដែល​បាន​លួច​រត់គេចខ្លួន​ពី​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការសាកសួរ​នៅ​ថ្ងៃទី ២​ខែសីហា ឆ្នាំ​២០១៨ ប្រយោជន៍​ដើម្បី​រក​តម្រុយ​មុខសញ្ញា​ផ្សេងទៀត​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​សោម ឯក គឺជា​ទណ្ឌិត​ដែល​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅលើ​ភ្នំ​គូលែន​ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​បាន​រត់គេចខ្លួន​ក្នុងអំឡុងពេល​បានការ​អនុញ្ញាត​អោយមក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។​

​សូមបញ្ជាក់ថា ទណ្ឌិត​ឈ្មោះ សោម ឯក ហៅ ជា គឹម​ហ៊ួ​ន ជា​យោធា​បម្រើ​ការងារ​នៅក្នុង​ក្រសួងការពារជាតិ​នៅ​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០០៣​។ ទណ្ឌិត​ឈ្មោះ សោម ឯក កាលពី​ឆ្នាំ​២០១១ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​ចំនួន​៤៦​ឆ្នាំ ពីបទ បង្កើត​ចលនា​កងទ័ព​ក្បាល​ខ្លា​ដោយ​ខុសច្បាប់ និង​ពីបទ​បំផ្ទុះ​គ្រាប់ ធ្វើ​ភេរវកម្ម នៅមុខ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០០៩៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម