បំពាន​, បៀតបៀន​, បម្រាស់​, បម្រាម​, បន្ធូរ​, បន្លាយ​, បន្លែង​, ​ផង​, ផង់​, ផ្លាស់​, ផឿក​, ផល​, ផ្អែក​, ពលី​, ពន្យឺត​, ពន្លិច​, ព័ន្ធ​, ពង្វក់​

2313
ចែករម្លែក

​បំពាន ( កិ​. ឬ​កិ​. វិ​. ) ពាន ពារ​លើ​, រំលោភ​លើ់ ទាំង​រំលោភ​៖ ធ្វើ​បំពាន​លើ​ច្បាប់​, និយាយ​បំពាន​។​
​ ​
បៀតបៀន (​កិ​. ) ជ្រៀត​បៀត​, យាយី​, ធ្វើទុក្ខ​ធ្វើ​អ្នកដទៃ​ឱ្យបាន​សេចក្តី ក្តៅក្រហាយ​៖ កុំ​បៀតបៀន​គេ​…​។​
​ ​
​បម្រាស់ បំ​-​រ៉ា​ស់ ( ប​. ) ពាក្យ សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ បម្រើ​ថា បម្រើបម្រាស់ គឺ​ទទួលភារៈ តាម​កិច្ច​ដែល​គេ​ប្រើប្រាស់​ឬ​ទទួល រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់យ៉ាង​តាម ពាក្យ​ដែល​គេ​ប្រើ​៖ ក្មួយ​ឯង​ជា​អ្នក​ទ័ល ក្រ​, ឯង​ខំ​បម្រើបម្រាស់​លោក​ទៅ​…​។​
​ ​
​បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ ហាមប្រាម​, សេចក្តី​ហាមប្រាម​៖ មាន​បម្រាម​បិទ​នៅ​ជិត មាត់ទ្វារ​ប្រាប់ថា កុំឱ្យ​អ្នក​ក្រៅ​ចូល​…​។​
​ ​
​បន្ធូរ ( កិ​. ) ធ្វើឱ្យ​ធូរ​គឺ​ធ្វើ មិនឱ្យ​តឹង​មិនឱ្យ​ចង្អៀត​ពេក​៖ បន្ធូរ ខ្សែក្រវាត់​។ បន្ធូរបន្ថយ​ធ្វើឱ្យ​ធូរ ថយ​, ឱ្យ​ទូលាយ​។ ព​. ផ្ទ​. បន្តឹង​ផង​។​
​ ​
បន្លាយ បន់​-​ល៉ា​យ ( កិ​. ) បណ្តោយឱ្យ​វែង​៖ បន្លាយខ្សែ​, បន្លាយ ពេល​, បន្លាយពាក្យ​។ ន​. ឈ្មោះ​ខ្សែ សម្រាប់​ចង​ត​ឱ្យ​វែង​ឱ្យ​ឆ្ងាយ​៖ ខ្សែ បន្លាយ​។​
​ ​
​បន្លែង បន់​-​ល៉ែ​ង ( កិ​. ) ធ្វើឱ្យ សប្បាយចិត្ត​ដោយ​កំដរ​នឹង​ល្បែង​, កម្សាន្ត​ចិត្ត​ដោយមាន​ល្បែង ជា​គ្រឿងផ្សំ ឬ​ជា​ជំនួយ​ផង​៖ លេងភ្លេង​ច្រៀង បន្លែង​កុំឱ្យ​អផ្សុក​។​
​ ​
​ផង ( និ​. ) ជាមួយ​, នឹង​, ទាំង​, ខ្លះ​, ដែរ​៖ វាយ​ផង​ជេរ​ផង​, ចាន​ផង ឆ្នាំង​ផង​, ខ្វាក់​ផង​ថ្លង់​ផង​, ជួយ​គ្នា​ផង​, ឱ្យ​ខ្ញុំ​ទៅ​ផង​។ ពួក​ផង​ពួក​ជាមួយ​, ពួក ដែល​ចូល​គំនិត​ឬ​ចូល​ដៃ​ជាមួយ​។ អ្នក ផង​, ជន​ផង​, អ្នកផង​ទាំងពួង​មហាជន​, ជនានុជន​, ពួក​ជន​, អ្នក​ទាំងពួង​។ អ្នកស្រុក​ភូមិ​ផង​របង ជាមួយ​អ្នកស្រុក ដែល​នៅ​ភូមិ​រួម​របង​ជាមួយគ្នា​។​
​ ​
( អា​. និ​. ) នៃ​។ ព​. សា​. សម្រាប់​ប្រើ​ជា​ជំនួស​ពាក្យ​នៃ​ជា​សាមី សម្ពន្ធ​៖ នេះ​របស់​ផង​ខ្ញុំ​, នុ៎​រះ​បស់​ផង ប្អូន​ខ្ញុំ​។ និយាយ​បញ្ជាក់​ជា​ផង់​ក៏មាន​៖ របស់​ផង់​ខ្ញុំ​, ក្លាយ​មកទៀត​ថា​ផន់ ឬ​ផិ​ន ក៏មាន​៖ របស់​ផន់​ខ្ញុំ​, របស់​ផិ​ន​ខ្ញុំ (​ប្រើ តាម​ទម្លាប់​, ប៉ុន្តែ​ត្រូវ​សរសេរ​ផង​ទើប ត្រឹមត្រូវ​) ។​
​ ​
ផង់ ( គុ​. ) ដែល​ល្អិត​ម៉ដ្ឋ​, ម៉ដ្ឋ​ស្លុង​៖ ល្អិត​ផង់​។ ន​. កម្ទេច​ដែល ល្អិត​ម៉ដ្ឋ​៖ ផង់អង្កាញ់​, ផង់ដីស​។​
​ ​
​ផ្លាស់ (​កិ​.) ធ្វើឱ្យមាន​បន្លា​ស់គឺ ដាក់​មួយ​ជា​ជំនួស​មួយ​, ផ្ទេរ​៖ ផ្លាស់ សំពត់​, ផ្លាស់កន្លែង​, ផ្លាស់​ពី​ទី​រាជការ ខែត្រ​នេះ​ទៅ​ខែត្រ​ឯទៀត​។​
​ ​
ផឿក ស​. (​គុ​.) ឃ្លៀច​សម្រាប់ មនុស្ស គឺ​មនុស្ស​ដែល​តាម​ធម្មតា​តែងតែ មាន​សម្បុរ​ខ្មៅ​, លឿង​ឬ​សម្បុរ​សណ្តែក បាយ​ក៏​បែរជា​មាន​ស្បែ​កស​, រោម​ស​, សក់ស​, រោមភ្នែក​ស​ពី​កំណើត​៖ មនុស្ស ផឿក (​មនុស្ស​ឃ្លៀច​) ។​
​ ​
​ផល ផល់ សំ​. បា​. ( ន​. ) ផ្លែ​, សេចក្តីចម្រើន​, លាភ​, ចំណេញ​, រង្វាន់​, សម្បត្តិ​, សេចក្តី​រុងរឿង​, ការ​ដុះដាល​, ប្រយោជន៍​ដែល​បានសម្រេច​ហើយ​, អ្វីៗ​ដែល​កើតមក​អំពី​ហេតុ​, សុខទុក្ខ ដែល​កើត​អំពី​កម្ម​, លេខ​ល័ឰ​៖ ឆ្នាំនេះ សារពើដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំមុន​, ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ប៉ុន្តែ​មិនសូវមាន ផល​ប៉ុន្មាន​, កម្ម​ឱ្យ​ផល​, ផល​បុណ្យ​ពី ព្រេងនាយ​,​បានសម្រេច​មគ្គផល​៘​
​ ​
​ផ្អែក ( កិ​. ) ទម្រេត​ខ្លួន​លើ បង្អែក​, បញ្ឈរ​អ្វីៗ​ឱ្យ​ទ្រេត​ទៅលើ បង្អែក​ឬ​ទៅលើ​អ្វីមួយ​ដែល​ទុក ដូចជា បង្អែក​៖ អង្គុយ​ផ្អែក​ជច់​។ ព​. ប្រ​. ពឹងពាក់​ផ្អែក​គំនិត​ទៅលើ​គេ​ទុក ដូចជា បង្អែក​៖ កូន​អស់ហ្នឹង​វា​គ្មាន​ខំប្រឹង ធ្វើ​ការរកស៊ី​ប៉ុន្មាន​ទេ វា​គិតតែ​ផ្អែក មកលើ​ឯង​ជា​ម្តាយ​ឪពុក​ទៅវិញ​។​
​ ​
ពលី ពៈ​- សំ​. បា​. ( ន​. ) (​ព​លិ​) ការបូជា​, សួយ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​, ការសង្គ្រោះ​, ចំណែក បុណ្យ​។ ពលី​មាន​៥​យ៉ាង គឺ​១-​ញាតិ ពលីការ​សង្គ្រោះ​ញាតិ់ ២-​អតិថិ​ពលីការ ទទួលភ្ញៀវ​ព​ន្លឺ់ ៣-​បុព្វបេតពលី​ការ ធ្វើ​ទាន​ឧទ្ទិស​ផ្សាយ​ចំណែក​បុណ្យ ចំពោះ​ទៅ​អ្នក​ដែល​ចែក​ឋាន​ទៅកាន់ បរលោក​មុនៗ​ហើយ​, ៤-​រាជពលី​ការទទួល​ភារកិច្ច​ការ រាជការ​មាន​បង់ពន្ធ ដារ​សួយ​អាការ​ជាដើម​, ៥-​ទេវតា ពលីការ​ផ្សាយ​ចំណែក​បុណ្យ​ចំពោះ ពួក​ទេវតា​តាម​លទ្ធិពុទ្ធ​សាសនា​ឬ​បូជា វត្ថុ​ផ្សេងៗ​មាន​បាយ​ចំណី​ជាដើម ចំពោះ​ទេវតា​តាម លទ្ធិ​ដទៃ​ក្រៅពី​ពុទ្ធសាសនា (​ម​. ព​. ទាំង​៥​នុះ​ផង​) ។​
​ ​
​ពន្យឺត ( កិ​. ) ធ្វើឱ្យ​យឺត​, ទាញ​ឱ្យ​យឺត​, ធ្វើឱ្យ​យឺតយូរ​៖ ពន្យឺតខ្សែ , ពន្យឺតដំណើរ​, ពន្យឺតការ​។​
​ ​
​ពន្លិច ( កិ​. ) ធ្វើឱ្យ​លិច​, ជ្រមុជ ឱ្យ​លិច​ចុះទៅ​ក្នុង​ទឹក​៖ ពន្លិចទឹក​។ ព​. ប្រ​. ធ្វើឱ្យ​ហិនហោច​, ឱ្យ​វិនាស​ដូច​គេ ពន្លិច​អ្វីៗ​ទៅក្នុង​ទឹក​។ ពន្លិចពន្លង់ បង្ហិនបំផ្លាញ​ឱ្យ​វិនាស​ដូច​គេ​ពន្លិចពន្លង់ ក្នុង​ទឹក​។​
​ ​
​ព័ន្ធ សំ​. បា​. ( កិ​. ) (​ពន្ធ​) ចង​, ជាប់​, ជំពាក់​, ទាក់​ឆ្វាក់​ព័ទ្ធ​លើ​គ្នា​, ឆ្វាក់​ប្រទាក់​ជាប់​គ្នា​៖ ព័ន្ធដំណើរ​, ព័ន្ធខ្សែ​, ព័ន្ធសេចក្តី​, ព័ន្ធសម្តី​, ព័ន្ធគំនិត​, ព័ន្ធជើង (​ម​. ព​. ព័ទ្ធ​និង​ពាក់​ផង​) ។​
​ ​
ពង្វក់ ពង់វក់ ( កិ​. ) ធ្វើឱ្យ​វក់​, នាំឱ្យ​វក់​, ធ្វើឱ្យ​វិលវល់​ចិត្តគំនិត​៖ កុំ​បណ្តោយឱ្យ​បាបមិត្ត ពង្វក់​ឱ្យ​ខូច ខួរក្បាល​។ ពង្វក់ពង្វី​កិ​. នាំឱ្យ​វក់វី (​ម​. ព​. ពង្វីពង្វក់​ទៀតផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​

ទីតាំងផ្សាយពាណិជ្ជកម្ម