លោក ចម ប្រសិទ្ធនិងលោកប៉ាន់ សូរសក្តិ ​អាចនឹងនៅរក្សាតំណែងដដែល​ក្នុង​រដ្ឋាភិបាល​ថ្មី​

2086
ចែករម្លែក
  • 2
    Shares

ភ្នំពេញ​៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​បង្ហើប​ឲ្យ​ដឹងថា នឹងត្រូវ​បន្ត​តំណែង​ជា​រដ្ឋ មន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦​។​ចំណែក​មនុស្ស​ម្នាក់ទៀត​ដែល​ត្រូវបាន​សម្តេច​លើក​មក​និយាយ ផងដែរ​នោះ គឺ លោក ប៉ាន់ សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏​ប្រហែលជា​នៅ​បន្ត​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បន្តទៀត​ដែរ ។​នេះ​បើ យោងតាម​ការបញ្ជាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​
​ ​
​ ​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ​នៅ​ខណ្ឌមានជ័យ នៅ​ថ្ងៃទី ២ សីហា សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​និយាយថា​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ដាក់ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ទឹក​-​ភ្លើង ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​និង​សម្រួល​ដល់​ការវិនិយោគ​បរទេស​ចូ ល​មក​កម្ពុជា​បន្តទៀត​តាម​ផែន​ការដែល​រាជរដ្ឋាភិបាល​បានកំណត់ ។ មាន​ប្រសា​ន៍​ដល់​ចំណុច​នេះ​សម្ដេច ហ៊ុន សែន ក៏បាន​លើកឡើង​ដល់​ឈ្មោះ​លោក ចម ប្រសិទ្ធ ដែល​នឹងត្រូវ​បន្ត​តំណែង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អាណត្តិ​ទី​៦​នេះ​។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖«​អំបាញ់មិញ​ខ្ញុំ​ក៏បាន​ប្រាប់​ឯកឧត្តម​ចម ប្រសិទ្ធ​ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ​ទៅ​(​ចម ប្រសិទ្ធិ​) ដែលជា​អនាគត និង បន្ត​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឲ្យ​ពិនិត្យ​រៀបចំ​អំពី​ការរៀបចំ​ទម្លាក់​ថ្លៃ​ទឹក ព្រោះ​តម្លៃ​អគ្គិសនី​ចុះ វា​ជា​ផ្នែក​មួយ​នៃ​តម្លៃ​ទឹក​…»​។

​ ​នៅក្នុង​ឳ​កាស​នោះ​បើទោះបី​សម្តេច​មិនបាន​បញ្ជាក់ថា​លោក ប៉ាន់ សូរ​សក្តិ ថា​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បន្ត​ក៏ដោយ ។​ក៏ប៉ុន្តែ នៅក្នុង​កិច្ចការ​មួយ​ដែល​ស្ថិតនៅក្នុង​អណ​ត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដែល​នោះ ពាក់ព័ន្ធ​និង​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ពា ណិ​ជ្ជ​កម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នោះ​សម្តេច​តេ​ជោ បានស្នើ​ឲ្យ​លោក ប៉ាន់ សូរ​សក្តិ គិតគូ​អំពី​ការជួល​កន្លែង​ស្នាក់នៅ​ឲ្យ​បាន​មុន ។ ចំណុច​នេះ​បាន​បង្ហាញថា​លោក ប៉ាន់ សូរ​សក្តិ ក៏​នៅតែ​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​ផងដែរ ។​

​ ​ប្រភព​មិន​ផ្លូវការ​បាន​និយាយថា​ភាគច្រើន​នៃ​រដ្ឋមន្ត្រី​នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​និង​បន្ត​ស្ថិតនៅក្នុង​តំណែង​ដដែល​ភាគច្រើន ប្រភព​បាន​បន្តថា មាន​ក្រសួង​ចំនួន ៣ ប្រហែលជា​ត្រូវ​ប្តូរ​រដ្ឋមន្ត្រី​ចាស់​ចេញ និង ដាក់​រដ្ឋមន្ត្រី​ថ្មី​ជំនួស ។​

​ ​លោក ចម ប្រសិទ្ធ គឺជា​សមាជិក​សម្រាប់​រា​ជ​រដ្ឋាភិបាល​ថ្មី​ក្នុងចំណោម​រដ្ឋមន្ត្រីក្រសួង​ចំនួន ២៦ រូប​ទៀត នៃ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​២០​កញ្ញា ខាងមុខ ៕ BR

ទីតាំងផ្សាយពាណិជ្ជកម្ម