ឥណ្ឌាបាញ់សាកល្បងមីស៊ីលដោយជោគជ័យ

834
ចែករម្លែក

ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីល(AAD) ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ទី២សីហាដែលត្រូវបានរចនាឡើងដើម្បី បាញ់កម្ទេចមីស៊ីលឆ្លងទ្វីបដែលហោះមកជិតនៅរយៈចម្ងាយចាប់ពី១៥-២៥ គីឡូម៉ែត្រ។

មន្ត្រីការពារជាតិម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា(DRDO) បានបាញ់សាកល្បងមីស៊ីលAAD ដែលផលិតក្នុងស្រុកនេះ ដោយបាញ់ចំគោលដៅកំណត់ ដោយជោគជ័យ។

មន្ត្រីការពារជាតិនេះ ​បាននិយាយថា មីស៊ីលAADនេះ អាចបាញ់ស្ទាក់កម្ទេចមីស៊ីលដែលហោះមកក្នុងរយៈចម្ងាយពី១៥ទៅ២៥គីឡូម៉ែត្រ ។

វា ត្រូវបាន​បាញ់សាល្បងចេញពីកោះAbdul Kalam របស់ឥណ្ឌា នៅឯនាយសមុទ្រOdisha ៕

ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីល(AAD) ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម